ភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែវិច្ឆិកា  មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡេីងដោយ រថយន្តមួយបាំងកន្លះ ពណ៍ ត្រេអ៉ី ស្លាកលេខខេមរភូមិន្ទ02 2-1415 សង្ស័យលួចដឹកសារធាតុញៀនខុសច្បាប់ បេីកលឿនដូចហោះ  ទៅបុករថយន្តចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេីយនាំគ្នាចុះរត់គេចខ្លួនបាត់ ។ដែលហរតុការណ៍នេះកើតឡើង ត្រង់ ចំណុចទល់មុខលំនៅ ស្ថានវាលស្បូវ តាមផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។   

  ភ្លាមៗបានផ្អេីលប្រជាពលរដ្ឋអឺតមេីលតាមកញ្ចក់ឃេីញមានដឹកអ្វីគួរឲ្យសង្ស័យ ជាច្រេីនកេសធំៗ ទេីបរាយការណ៍ប្រាប់ សមត្ថ កិច្ចមូលដ្ឋាន ភ្លាមៗកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះទៅអន្តរាគមន៍ ការពារជុំវិញរថយន្តខាងលេីនិងធ្វេីការពិនិត្យ មេីលឃេីញក្នុងកេស សង្ស័យជាសារធាតុញៀន រួចសុំគោលការ ណ៍ពី ថ្នាក់លេីដកហូតយកទៅ អធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ  ដេីម្បីរងចាំ ប្រគល់ឲ្យជំនាញ  ធ្វេីការ ពិសោធន៍នៅពេលព្រឹកស្អែកទៀត ។

ក្រោយពីសម្ថកិច្ចជំនាញបានចុះពិនិត្យរកឃើញ សង្ស័យជាសារធាតុញៀន មានចំនួន ៦កេស ក្នុង១កេស ៣០ដុំ សរុប១៨០ដុំ វិចខ្ចប់ច្រកក្នុងកញ្ចប់ តែពណ៍ បែតងខ្ចី ទម្ងន់ប្រហែល១៨០គីឡូក្រាម។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ នឹងក៏សាងសំណុំរឿង ដើម្បីចាត់កាបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.