ក្លិបបាល់ទាត់ Ashton United នៃក្របខណ្ឌលំដាប់ទី៧ របស់ប្រទេសអង់គ្លេស Northern Premier League បានដាក់សំណើខ្ចីជើង ខ្សែប្រយុទ្ធ Erling Haaland របស់មេឃខៀវ Manchester City ក្នុងរយៈពេល២៨ថ្ងៃ។

សេចក្ដីថ្លែងការណ៍​របស់ Ashton United៖
«វាសមហេតុផល ពោលគឺក្លិបបាល់ទាត់ Man City មិនមានការប្រកួតទេ ហើយយើងចង់ជួយដោយរក្សាទម្រង់លេងរបស់ Haaland។ រឿងនេះវាគ្រាន់ជាងឲ្យគាត់ទៅលេងវាយកូនហ្គោលរយៈពេល ៦សប្តាហ៍ទៅទៀត»។ «យើងគិតថាគាត់នឹងស័ក្តិសមសម្រាប់ពួកយើង ហើយនឹងមានភាពស្វាហាប់ជាមួយក្រុមរបស់យើងយ៉ាងល្អ»។

គិតត្រឹមពេលនេះខ្សែប្រយុទ្ធវ័យក្មេង Erling Haaland បានស៊ុតបញ្ចូលទីបានសរុប ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៨ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Man City ចាប់តាំងពីការផ្ទេរពី Borussia Dortmund ក្នុង​តម្លៃ​៦០​លាន​អឺ​រ៉ូ (៦៣​លាន​ដុល្លារ​) ដោយទទួល​បាន​ថ្លៃ​នឿយហត់ ៣៧៥,០០០​ផោន (​ជាង​៤៦​ម៉ឺន​ដុល្លារ​) ក្នុង​មួ​យស​ប្តា​ហ៍​៕

Share.