ភ្នំពេញ៖នារីស្រស់ស្អាតម្នាក់ បេីករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បោះពួយ រេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលអោយរងរបួស បាក់ជើង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំង កន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃេីញនារីដល់ស្រស់ស្អាតម្នាក់ បេីករថយន្ត សេរីទំនើប MINI Cooper ពណ៌សលាយ ខៀវ+ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BD-0520 ធ្វើដំណើរ ក្នុងទិសដៅ ពីត្បូង មកជេីង ស្រាប់តែមកដល់ចំណុចកេីតហេតុ បានបោះពួយយ៉ាងលឿន រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលអោយរថយន្តរងការខូចខាត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកនារីជាម្ចាស់រថយន្ត រងរបួសបាក់ជើង ។

ក្រោយពេលកើតហេតុ នារីរងគ្រោះ ត្រូវបាន រថយន្តសង្គ្រោះបញ្ចូនទៅសង្រ្គោះ។ចំណែកឯរថយន្ត ត្រូវបាន សមត្ថកិច្ច ជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង រួចយកទៅ រក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.