កីឡាករដាណឺម៉ាក ដើរបាំងChristian Eriksen ដែលត្រូវសែងចេញពីទីលាន

កីឡាករChristian Eriksen បាន​ដួល​សន្លប់​នៅ​ចុង​តង់ទី១ ក្នុង​ប្រកួត​​រវាង​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក របស់​ខ្លួន​ជាមួយ​ក្រុម​ភ្ញៀវ​ហ្វាំងឡង់ វគ្គ​ជម្រុះ​ពូល B នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020លើ​ទីលាន​កីឡដ្ឋាន Parken Stadium ក្នុង​ទីក្រុង​ Copenhagen ខណៈ​រូប​គេ​ត្រូវ​បាន​ដឹង​ខ្លាំង​វិញ​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាមៗ។

អ្នក​គាំទ្រ​នៅ​ទីលាន កីឡាករ​នៃ​គូ​ប្រកួត​ទាំង​សង​ខាង​ លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ក្រុម​បាល់ទាត់​អាល្លឺម៉ង់ ជា​ពិសេស​កីឡាករ Romelu Lukaku របស់​បែលហ្ស៊ិក ដែល​ជា​មិត្តរួម​ក្រុម​នៅ​ក្លិប Inter Milan សុទ្ធ​តែ​ផ្ញើ​សារ​ជូនពរ​ឱ្យChristian Eriksen ឱ្យ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ។ យ៉ាងណាក្តី​នៅ​ក្នុង​ការ​ប្រកួត​នេះ ត្រូវ​បាន​គណៈកម្មការ​សម្រេច​ឱ្យ​កីឡាករ​រូប​នេះ​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ក្នុង​ការ​ប្រកួត (Man of the match)។

អត្ថបទពាក់ព័ន្ធ៖យ៉ូរ៉ូ៖​អ៊ីតាលី ឈ្នះ​ថ្ងៃ​បើក​ឆាក ខណៈ​ស៊ុយអែត ថែម​​​​បម្រុង​​៦នាក់​ជំនួស​អ្នក​ចាស់​កើត​កូវីដ-១៩​

លោក​អាជ្ញាកណ្ដាល​ជនជាតិ​អង់គ្លេស Anthony Taylor បាន​សម្រេច​ឱ្យ​ដំណើរ​ការ​ប្រកួត​នេះ​ឡើង​​វិញ ក្រោយ​ពេល​កីឡាករ Christian Eriksen បញ្ជូន​ដល់​មន្ទីរពេទ្យ​សុវត្ថិភាព។ កីឡាករ Joel Pohjanpalo របស់​ហ្វាំងឡង់ បាន​រក​គ្រាប់​បាល់​ក្នុង​ប្រកួត​នេះ នៅ​នាទី​៦០ ហើយ​លទ្ធផល​​បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​១ម៉ឺន​៥ពាន់​នាក់។

សរុប​លទ្ធផល​ប្រកួត​​នៅ​យប់​ថ្ងៃ​សៅរ៍៖
វ៉ែល ១-១ ស្វីស
ដាណឺម៉ាក ០-១ ហ្វាំងឡង់
បែលហ្សិក ៣-០ រុស្ស៊ី

សម្រាប់​ប្រកួត​នៅ​យប់​ថ្ងៃ​អាទិត្យ នេះ​វិញ៖
អង់គ្លេស Vs ក្រូអាត ម៉ោង​៨យប់
អូទ្រីស Vs កោះ​ម៉ាសេដូនី​ខាងជើង ម៉ោង​១១យប់
ហុល្លង់ Vs អ៊ុយក្រែន ម៉ោង​២យប់

Telegram-Troryorng
Share.