ដំណើរការ​សប្ដាហ៍​ទី៤​ប្រកួត​ទី១០ ក្រុម​បាល់ទះ​នារី​អាមេរិក បាន​បន្ត​កៅអី​កំពូល​តារាង​នៃ​ពានរង្វាន់​បាល់ទះ​​អន្តរជាតិ ​2021 FIVB Volleyball Women’s Nations League ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ខណៈ​ក្រុម​បាត​តារាង​ថៃ រក​បាន​ជ័យជម្នះ​ជា​លើក​ដំបូង។

អត្ថបទពាក់ព័ន្ធ៖VNL 2021៖​បាល់ទះ​បុរស​ប្រេស៊ីល នៅ​កំពូល​តារាង​ ខណៈ​អូស្ត្រាលី នៅ​បាត​តារាង

លទ្ធផល​សរុប​ប្រចាំ​ប្រកួត​ទី១០៖
-រុស្ស៊ី ៣-០ កូរ៉េខាងត្បូង (២៥-២៣,២៥-១៧,២៥-១៧)
-ថៃ ៣-១ អាល្លឺម៉ង់ (២៤-២៦,២៥-២១,២៥-២១,២៥-១៦)
-ជប៉ុន ៣-១ ទួរគី (២៥-១៧,២៥-២០,១៧-២៥,២៥-១៩)
-អាមេរិក ៣-០ បែលហ្សិក (២៥-៩,២៦-២៤,២៥-២០)
-ចិន ៣-០ ហុល្លង់ (២៥-១២,២៥-១៨,៣៣-៣១)
-កាណាដា ៣-១ សែប៊ី (២៥-២១,២២-២៥, ២៥-២១,២៥-១៨)
-សាធារណរដ្ឋ​ដូមីនីក ៣-១ អ៊ីតាលី (២៥-២១,២៥-១៩,២២-២៥,២៦-២៤)
-ប៉ូឡូញ ០-៣ ប្រេស៊ីល (២២-២៥,២០-២៥,២៣-២៥)

អត្ថបទពាក់ព័ន្ធ៖ធ្វើ​កាយវិការ​បែប​នេះ​ដាក់​ក្រុម​​ថៃ ក្រុម​សែប៊ី ត្រូវ​ពិន័យ​​ជាង​២ម៉ឺន​ដុល្លារ​

សម្រាប់​ប្រកួត​លើក​ទី១១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ នេះ​ដោយ៖
-ទួរគី Vs ប៊ែលហ្សិក ម៉ោង​៣រសៀល
-អាមេរិក Vs ជប៉ុន ម៉ោង​៥ល្ងាច​
-អ៊ីតាលី Vs ហុល្លង់ ម៉ោង​៦:៣០នាទី​យប់
-សាធារណរដ្ឋ​ដូមីនីក Vs ចិន ម៉ោង​៨យប់
-រុស្ស៊ី Vs កាណាដា ម៉ោង​៩:៣០នាទី​យប់
-កូរ៉េខាងត្បូង Vs សែប៊ី ម៉ោង​១១:៣០នាទី​យប់
-ថៃ Vs ប៉ូឡូញ ម៉ោង​១២:៣០នាទី​យប់
-អាល្លឺម៉ង់ Vs ប្រេស៊ីល ម៉ោង​២រំលងអាធ្រាត្រ

ខាង​ក្រោម​ជា​វីដេអូ​ជ័យជម្នះ​របស់​ក្រុម​កំពូល​តារាង​អាមេរិក៖

ខាងក្រោម​ជា​វីដេអួ​ជ័យជម្នះ​លើក​ដំបូង​របស់​​ក្រុម​បាត​តារាង​ថៃ៖

ក្រោយ​ចប់​ប្រកួត​វិលជុំ​១០ប្រកួត ក្នុង​ចំណោម​សមាជិក​ទាំង​១៦ក្រុម ពានរង្វាន់2021 FIVB Volleyball Women’s Nations Leagueនឹង​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ចំនួន​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ យក​ជើង​ឯក។ ការ​ប្រកួត​ដែល​មិន​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.