ភ្នំពេញ៖បុរសម្នាក់បេីករថយន្ត ក្នុងស្ថានភាពស្រវឹងរេចង្កូត ទៅបុករថយន្ត ព្រូសមួយគ្រឿង រួចព្យាយាមបេីករត់បាន ប្រវែង ៣០០ម៉ែត្រ រថយន្តត្រូវបែកកង់ ទៅមុខលែករួច ទេីបប្រជាពលរដ្ឋជួយឃាត់បាន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ១៥៤ សង្កាត់ផ្សារធំថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំង កន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាក TOYOTA Runner ពណ៌ទឹកប្រាក់ បេីកបរទិសដៅពីជេីងទៅត្បូង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏បានទៅបុក ជាមួយ នឹងរថយន្តព្រូស ពណ៌ក្រហម បណ្តាលអោយរថយន្ត ព្រូសរងការខូចខាត ចំហៀងខាងឆ្វេង រួចរថយន្តបង្កព្យាយាមបេីករត់ បាន ៣០០មែត្រក៏ស្រាប់តែរថយន្ត បែកកង់ ទៅមេីលមុខលែងរួច ក៏ត្រូវបានប្រជាពលរដ្ឋ ជួយឃាត់បាន។

ក្រោយពេលកេីតហេតុ ភាគីខាងរថយន្ត បង្កបានចូលខ្លួនទៅ ចរចាជាមួយ ជនរងគ្រោះតែដោយសារការចរចា មិនត្រូវរ៉ូវគ្នា ទេីប សមត្ថកិច្ចជំនាញចរាចរណ៍ ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការ វាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖វិច្ឆិកា

Share.