ភ្នំពេញ ៖ ផ្ទះពលរដ្ឋចំនួន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច អស់ទាំងទ្រព្យសម្បត្តិ ដោយសារឆ្លងចរន្តអគ្គិសនី បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរងគ្រោះទាំង៦ខ្នង សាងសង់ជាប់ៗគ្នា ៖ ផ្ទះទី១ ម្ចាស់ឈ្មោះ ជា សំអាង ភេទ ប្រុស អាយុ ៦៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកលក់ត្រី ទំហំ ៣ម៉ែត្រx៦ម៉ែត្រ ជាផ្ទះផ្តើមឆេះមុនគេ ។ ផ្ទះទី២ ម្ចាស់ឈ្មោះ ប្រាក់ លៀប ភេទ ប្រុស អាយុ៧៥ ឆ្នាំ ជនជាតិខ្មែរ ផ្ទះថ្មក្រោមឈើលើ ទំហំ៦ម៉ែត្រគុណ ១២ម៉ែត្រ ។ ផ្ទះទី៣ ម្ចាស់ឈ្មោះ ហួរ សេងហ៊ាន់ ភេទ ប្រុស អាយុ៥២ ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោម ឈើ លើ ទំហំ៥ម៉ែត្រx៦ ម៉ែត្រ ។ ផ្ទះទី៤ ម្ចាស់ឈ្មោះ សុខ ចាំង ភេទ ប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ៨ម៉ែត្រx៩ម៉ែត្រ ។ ផ្ទះទី៥ ម្ចាស់ឈ្មោះ លុង ឡាំ ភេទ ប្រុស អាយុ៥៤ ឆ្នាំ ជនជាតិ វៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ ៥ម៉ែត្រx៦ ម៉ែត្រ ។ ផ្ទះទី៦ ម្ចាស់ឈ្មោះ ហ៊ុន ម៉ៅ ភេទ ស្រី អាយុ៧៥ ឆ្នាំ ជនជាតិខ្មែរ ផ្ទះឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៥ ម៉ែត្រ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២២គ្រឿង បាញ់ទឹកពន្លត់ភ្លើង ផ្ទះ ៦ខ្នងភ្លើងឆេះម៉ដ្ឋ រួមទាំងទ្រព្យសម្បត្តិជាច្រើនទៀត តែមិនបង្កឲ្យអ្នកណារងរបួស ៕

អត្ថបទ៖តាតុង​ សែនជ័យ

Share.