ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូ ក្នុងស្ថានភាពស្រវឹង ទៅបុក រថយន្ត ស៊េរីទំនើប BMW ដែលបេីកបរ ដោយជនជាតិចិន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំង កន្លែងកេីតហេតុ បានអោយដឹងថា  មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បេីក ម៉ូតូ ម៉ាក ឌ្រីមសង់ ០១០ ពាក់ស្លាកលេខ សៀមរាប:1J 7073 បេីកបរ ទិសដៅពីជេីង ទៅត្បូងស្រាប់តែមកដល់កន្លែងចំណុច កេីតហេតុបានបុករថយន្ត ម៉ាក BMW ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AQ:2728 ដែលបេីកបរ ទិសដៅពីលិចមកខាងកេីតចំ ចំហៀងទ្វារ រងការខូចខាត និងបែកកញ្ចក់ ខាងឆ្វេង។ ភ្លាមៗម្ចាស់រថយន្តអោយ ភាគីខាងម៉ូតូ ចាកចេញពីកន្លែងកេីតហេតុហេីយតែម្ចាស់ម៉ូតូមិនព្រមទៅ ស្រាប់តែភាគីខាងរថយន្ត បានទាមទារ សំណង 3000$ ពេលនោះអ្នកជិះម៉ូតូវិលមុខចង់ខ្យល់ចាប់ ព្រោះ មិនមានលុយ គ្រប់សម្រាប់សងសំណងម្ចាស់រថយន្ត។

ក្រោយពេលកេីតហេតុ ដោយសារម្ចាស់ម៉ូតូ មិនមានលទ្ធភាព សងទៅ ខាងភាគីរថយន្ត ទេីប សមត្ថកិច្ច ជំនាញ ចរាចរណ៍នៃ អធិដ្ឋាននគរបាល ខណ្ឌដូនពេញ ចុះមក វាស់វែង រួចយកមធ្យោបាយទាំង២ទៅរក្សា ទុករង់ចាំការដោះស្រាយ នៅពេលក្រោយ៕

ដោយ៖ទូច វិច្ឆិកា

Share.