ភ្នំពេញ ៖ រថយន្ត២គ្រឿងបើកច្រាសទិសលើផ្លូវបេតុងកំពុងស្ទះចង្អៀត ជ្រុលកៀរគ្នាកៀបជាប់ មួយគ្រឿង រង ការខូចខាត បង្កឲ្យកកស្ទះចរាចរឆ្លងកាត់ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងរថយន្ត Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-1846 បើកដោយស្ត្រីម្នាក់ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែភាគីខាងរថយន្តធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5733 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-2267 បើកពីត្បូងទៅជើង ខណៈដែលស្ថានភាពផ្លូវតូចចង្អៀតផង ជ្រុលកៀរគ្នាកៀបជាប់រងខូចខាតខាងរថយន្ត Prius ចតឈប់ទាំង២គ្រឿង បង្កឲ្យកកស្ទះចរាចរ ។

ក្រោយកើតសមត្ថកិច្ចចុះទៅអន្តរាគមន៍ យករថយន្តទាំង២គ្រឿងទៅឈប់ចតនៅកន្លែងមានសុវត្តិភាព ដើម្បីឲ្យសម្របសម្រួលគ្នា និងឲ្យស្ថានភាពផ្លូវ ចរាចរឆ្លងកាត់បានឡើងវិញ៕

អត្ថបទ៖តាតុង សែនជ័យ

Share.