ភ្នំពេញ៖ អគ្គិភ័យឆេះខ្សែភ្លើង ដោយសារមានរថយន្តកុងតឺន័រ មួយគ្រឿងបើកទាក់ទាញខ្សែ ដាច់ទុស្សេឆេះតែម្តង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ សហការជាមួយមន្ត្រីអគ្គិសនី បាញ់ពន្លត់ភ្លើង កាលពីវេលាម៉ោង ៤និង១០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ មួយគ្រឿងបើកពីត្បូងទៅជើង ដល់ចំណុចខាងលើទាក់ខ្សែភ្លើងទាញដាច់ បង្កឲ្យទុស្សេ ឆេះខ្សែលើបង្គោល ហើយបើកគេចទៅបាត់ ផ្អើលពលរដ្ឋ សមត្ថកិច្ចរាយការណ៍ទៅខាងអគ្គិសនី ឲ្យជួយបិទ ផ្តាច់ចរន្ត និងមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ បាញ់ភ្លើងឲ្យរលត់ទៅវិញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.