ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលដើរថ្មើរជើងវិលទៅផ្ទះ ស្រាប់តែងងឹតវិលមុខខ្យល់គដួលសន្លប់បាត់ស្មារតី ផ្អើលពលរដ្ឋជួយលើកសែង កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អ្នកជំងឺមានឈ្មោះ គង់ នីម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅកន្លែងកើតហេតុ ។

តាមបករជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើដើរវិលទៅផ្ទះ ជិតដល់ទៅហើយ ស្រាប់តែងងឹតវិលមុខដួលខ្យល់គរ សន្លប់បាត់ស្មារតី ផ្អើលអ្នកភូមិជួយលើក សែងយកទៅដាក់លើគ្រែក្នុងរោង ។

អ្នកជម្ងឺត្រូវបានបងប្អូនប្រជាពលរដ្ឋស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

អត្ថបទ៖តាតុង សែនជ័យ

Share.