ភ្នំពេញ៖បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1K-6127 ធ្វើដំណើរតាមបណ្ដោយផ្លូវ 608 ក្នុងទិសដៅពីកើតទីលិច។ លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមួយគ្រឿង ម៉ាកពាក់ស្លាកលេខភ្នំពេញ 2AX-8904 បើក បរដោយបុរសជនជាតិបរទេសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា មកបុកពេញទំហឹង បណ្ដាលអោយម៉ូតូដួលពេញផ្លូវ រងការខូចខាតយ៉ាងដំណំ ឯអ្នកបើកបររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតបន្តិចបន្តួចផ្នែកខាងមុខ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 11:00 យប់ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2022 ក្នុងសង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូច ម៉ូតូនិងរថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ត្រយងតូច

Share.