ភ្នំពេញ ៖ រថយន្តToyota rush មួយគ្រឿងបើកឆ្លងផ្លូវទៅបុកម៉ូតូកង់បី កំពុងបើកលើផ្លូវអាទិភាព ក្រឡាប់ផ្ងារជើងរងខូចខាតសងខាង ។ពេលនោះខាងភាគីរថយន្តមានស្ត្រីម្នាក់ជាអធិការរងខណ្ឌពោធិ៍សែន មកទាមទារកសំណង។

ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកToyota rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-6790 បើកដោយស្ត្រីម្នាក់ ដែលគេស្គាល់ថាជាបងស្រីរបស់ស្ត្រីម្នាក់ ជាអធិការរងខណ្ឌពោធិ៍សែនជ័យ បើកចេញពីផ្លូវក្នុងភូមិ ឆ្លងផ្លូវសហព័ន្ធរុស្សុីពីជើងទៅត្បូង បានបុកជាមួយម៉ូតូកង់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-2682 ពីទទឹងផ្នែកខាងក្រោយ ខណៈដែលកំពុងបើកលើផ្លូវអាទិភាព ពីកើតទៅលិច បណ្តាលឲ្យប៉ើងក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត រថយន្តខ្ទេចផ្នែកខាងមុខ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅ បាញ់ថ្នាំចំណាំរួចយកមធ្យោបាយទាំង២គ្រឿងដាក់កៀនខាង ជៀសវាងកកស្ទះចរាចរ ហើយត្រូវបានស្ត្រីម្នាក់ ជាអធិការរងខណ្ឌពោធិ៍សែនជ័យ ត្រូវជាសាច់ញាតិភាគីខាងរថយន្តទាមទាឲ្យខាងម៉ូតូកង់បីសងថ្លៃខូចខាត ។

ក្រោយកើតហេតុ ភាគីសងខាងនិយាយមិនចុះសម្រុងគ្នា ទើបស្ត្រីដែលជាអធិការរង ទាមទារយកមធ្យោបាយទាំង២ទៅផ្នែកជំនាញខណ្ឌ ដើម្បីដោះស្រាយជាមួយគ្នានៅពេលបន្ត៕

អត្ថបទ៖តាតុង សែនជ័យ

Share.