កំពង់ធំ៖ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទក្នុងដែនបឹងទន្លេសាប ដោយសហការជាមួយ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ នៅដែនបឹងទន្លេសាបក្នុងខេត្តកំពង់ធំ ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះឬ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបដែលឈរជើងនៅឃុំពាមបាង ស្រុកស្ទោង  ដឹកនាំដោយលោក ម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ.បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ.បានធ្វើដូចភ្ល់ងរលឹម។

កម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលលទ្ធផល១ករណី នឹងបានរុះរើបំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទខុសច្បាប់ មានដូចជា៖ ឆ្នុកប្រើភ្លើងរួមផ្សំ សាច់ឆ្នុ ក្រឡាញឹកចំនួន០២វង់។ អាគុយ១២vចំនួន០៦គ្រឿង ដុំភ្លើងចំនួន  ០៤គ្រឿង អំពូលម៉ែត្រចំនួន០២គ្រឿង ខ្សែភ្លើងប្រវែង៣០ ម៉ែត្រ បង្គោលឬស្សីចំនួន២៤ដើម ខ្សែប្រវែង ៣០០ម៉ែត្រ។

 គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ បានសហការជាមួយខ័ណ្ឌជលផលខេត្តនៅតែបន្តឆ្មក់បង្ក្រាបជាប្រចាំ៕

អត្ថបទ៖ កំពង់ធំ

Share.