កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ក្រោយដឹកបញ្ជូនដល់មន្ទីរពេទ្យ ចំណែក៤នាក់ទៀតជាប្រពន្ធកូននិងក្មួយ រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េ២គ្រឿងបើកបុកគ្នា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ចំណុចភូមិក្រាំងត្បែង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះដែលបានស្លាប់មាន ឈ្មោះ ឈួន ប្រុស ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកជនរងរបួស ៤នាក់ ទី១ ឈ្មោះ សួ ស្រីណុច អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ឋរងរបួស្រាល,
ទី២ ឈ្មោះ ប្រុស ស៊ូស៉ីន ភេទស្រី អាយុ៤ឆ្នាំត្រូវជាកូនរងរបួសស្រាល, ទី៣ ឈ្មោះ ប្រុស លីគ័រ ភេទប្រុស អាយុ១ឆ្នាំរងរបួសស្រាល, ៤.ឈ្មោះ ចាប វីរៈ ភេទប្រុស អាយុ១២ឆ្នាំ ត្រូវជាក្មួយ រងរបួសស្រាល ។ ជនរងគ្រោះទាំង៥នាក់ខាងលើ រស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាម់ស្លាកលេខ ភ្នំពេញ 2K-2902 បើកបរដោយឈ្មោះ ឈួន ប្រុស រួមដំណើរជាមួយប្រពន្ធ កូ និងក្មួយ បើកពីលិចទៅកើត ដល់ចំពុងកើតហេតុ បានបុកពីក្រោយ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-6076 បើកបរដោយឈ្មោះ ប៉ូយ ពែង ភេទប្រុស អាយុ៤៨ឆ្នាំ (រត់គេចខ្លួនបាត់) រស់នៅភូមិក្រាំងត្បែង ឃុំត្រពាំងជោ រ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកស្របទិស បត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ជាអកុសល ជនរបួសធ្ងន់ បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.