ភ្នំពេញ ៖  ជនសង្ស័យ ចំនួន ពីរ នាក់ ធ្វើ សកម្មភាព កំហែងយក ម៉ូតូ និង ទូរស័ព្ទ ដៃ ពីនារី ម្នាក់  ដែល ឈប់ ចាំ សង្សារ ចេញ ពី ធ្វើ ការ តែ មិន បាន សម្រេច នៅត្រង់ ចំណុច ខាងមុខ ផ្សារ ទំនើប អ៊ីដិន  តាមបណ្តោយ ផ្លូវ R6 ក្នុង សង្កាត់ ស្រះចក  ខណ្ឌ ដូនពេញ ។

បន្ទាប់ មក ជនសង្ស័យ បានព្យាយាម ជិះ ម៉ូតូ គេច ចេញ ពី កន្លែង កេីតហេតុ តែក៏មាន អ្នក ដឹក ជញ្ជួន អនឡាញ ក្រុម ហ៊ុន អ៊ីហ្គេត  ជិះ ដេញតាម ធ្វើ ឲ្យ ជនសង្ស័យ ដក កាំភ្លើង បាញ់ គំរាម បួន ទៅប្រាំ គ្រាប់  នៅ តាមបណ្តោយ ផ្លូវ កម្ពុជា ក្រោម  ក្នុង សង្កាត់ ទឹក ល្អក់ ទី ១  ខណ្ឌ ទួលគោក។ក្រុម អ្នក ដឹក ជញ្ជូន អនឡាញ ក៏ បាន បន្ត ដេញ តាម ពីក្រោយ ជន សង្ស័យ  ហេីយ ជនសង្ស័យ ក៏ បាន ដកកាំភ្លេីង បាញ់ បន្ថែម ទៀត  បណ្ដាល ឲ្យ ត្រូវ អ្នក ដឹក ជញ្ជូន អនឡាញ ម្នាក់  ក្នុង ចំណោម ជាច្រេីន នាក់ នៅ តាមបណ្ដោយ ផ្លូវ ២០០៤  ក្នុងសង្កាត់ អូរបែក ក្អម   ខណ្ឌ សែនសុខ ។ ហេតុការណ៍ នេះបាន កេីតឡេីង កាល ពី វេលា ម៉ោង ៣ទាបភ្លឺ  ថ្ងៃ ទី ១៨ ខែវិច្ឆិកា  ឆ្នាំ ២០២២។

នារី រងគ្រោះដែលសុំមិន បញ្ចេញ ឈ្មោះ បានឲ្យ ដឹង ថា  នៅ មុនពេល កេីតហេតុ នាងបាន ជិះ ម៉ូតូ មួយគ្រឿង ម៉ាក  ហុងដា ស្គុបពី  ពណ៌ខ្មៅ  គ្មាន ស្លាកលេខចេញពី ផ្ទះ នៅ ឯ ពោតិ៍ចិនតុង បំណង ទៅ យក សង្សារ  ដែលចេញ ពី   ធ្វើ ការ នៅ ផ្សារ ទំនើប អ៊ីដិន  ជា កន្លែង កេីតហេតុ ។ ពេល ទៅ ដល់ ដោយ សង្សារ របស់ នាង មិន ទាន់ ចេញ ពីធ្វើការ ខ្លួនក៏បាន អង្គុយ ចាំ នៅ លេី ម៉ូតូ តាម ចិញ្ចើម ផ្លូវ ។ ពេលនោះ ដោយ មាន សភាព ស្ងប់ស្ងាត់ ក៏ស្រាប់ តែ លេច មុខ ជនសង្ស័យ ចំនួន ពីរ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក  ហុង ដាឌ្រីម  មិន ចាំស្លាកលេខ បាន ជិះ មកពីក្រោយនិង បាន ពន្លត់ ម៉ាស៊ីន ម៉ូតូ តាំង ពី ចម្ងាយ មក ឈប់ ក្បែរ  និងគំរាមយកម៉ូតូរបស់នាង រួច ជនសង្ស័យ ម្នាក់ ក្នុង ចំណោម  ពីរ នាក់ ក៏ បាន ឡេីង ជិះ បញ្ឆេះ ម៉ូតូ  ថែម ទាំង ទាររក ទូរស័ព្ទ ដៃ ថែមទៀត តែ ខ្លួនមិន ព្រម អោយ   និង ព្យាយាម ដេីរ ចេញ ឆ្ងាយ ពី ម៉ូតូ  ហេីយ ម៉ូតូ ក៏បាន រលត់ ម៉ាស៊ីន  ព្រោះ ម៉ូតូ របស់ ជនរងគ្រោះ ជា ប្រភេទ ស្មាតឃ៊ី ។  ពេល នោះ ជនរងគ្រោះ ក៏ បាន ស្រែកថា ចោរៗ បង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល ដល់ សន្តិសុខ និង ប្រជាជន ពលរដ្ឋ ក្បែរ នោះ  ហេីយ ជនសង្ស័យ ភ័យ ស្លន់ស្លោ ក៏ បាន ទុក ម៉ូតូ ជនរងគ្រោះ ចោល រួច ក៏បាន រត់ ឡេីង ជិះ ម៉ូតូ បក្សពួករបស់ខ្លួនដឹក គ្នា ព្យាយាម គេច ខ្លួន ចេញ ពី កន្លែង កេីតហេតុ ។ ខណៈ ពេលនោះ ក៏ មាន ក្រុម អ្នក ដឹក ជញ្ជូន អនឡាញ មួយ ក្រុម ជិះ ម៉ូតូ ប្រមាណ ៧ទៅ៨គ្រឿង ដេញ និង ស្រែក ចោរៗ តាម ពីក្រោយ ជនសង្ស័យ។

ប្រភព ដដែល បន្ត ថា  លុះពេល ដែល ជនសង្ស័យ បាន ជិះ ដឹក គ្នា ព្យាយាម  គេច ខ្លួន ដល់ តាម បណ្ដោយ ផ្លូវ កម្ពុជា ក្រោម  ជនសង្ស័យ ម្នាក់ ដែល អង្គុយ ខាងក្រោយក៏បាន ដកកាំភ្លេីង ខ្លីមួយ ដេីម បាញ់ សំដៅ មកលេី អ្នក ដែលជិះ ដេញ តាម ពីក្រោយ ចំនួន ប្រមាណ ៤ទៅ ៥គ្រាប់ ។ តែ ក្រុម អ្នក ដឹក ជញ្ជូន អនឡាញ នោះ នៅ តែ ជិះ ដេញ ដេញតាម ជនសង្ស័យ ជា បន្ត ទៀត  រហូត ដល់ ចំណុច ផ្លូវ ២០០៤ ជនសង្ស័យ ក៏បាន ដក កាំភ្លើង បាញ់ ជាច្រេីន គ្រាប់ បន្ថែម ទៀត  បណ្ដាល ឲ្យ ត្រូវ ចំអ្នក ដឹក ជញ្ជូន អនឡាញ ម្នាក់ ក្នុង ចំណោម ជាច្រេីន នាក់ (ចំ ជង្គង់ ខាងឆ្វេង )។ បន្ទាប់មកជនសង្ស័យ ក៏បាន បន្ថែម ល្បឿន ជិះ គេច ខ្លួន បាត់ ស្រមោល ដោយ សុវត្ថិភាព។ បន្ទាប់ មក ជនរងគ្រោះ ដែល រងរបួស ក៏ត្រូវ បាន គ្នីគ្នា ដឹក បញ្ចូន ទៅ សង្គ្រោះ នៅ ឯ មន្ទីរ ពេទ្យ ភ្លាមៗ ផងដែរ ។

ក្រោយ ពេល កេីតហេតុ ក៏មាន សមត្ថកិច្ច ប៉ុស្តិ៍ នរគបាលរដ្ឋបាល ទឹក ល្អក់ ទី ១បាន ចុះ មក ធ្វើអន្តរាគមន៍ និង បាន នាំ ជនរងគ្រោះ ជាម្ចាស់ ម៉ូតូ ទៅសាកសួរ និង ដាក់ពាក្យបណ្តឹង  ដេីម្បី អោយ សមត្ថកិច្ច ធ្វើ ការ ស្រាវជ្រាវ តាម ចាប់ ជនសង្ស័យ យក មក ផ្តន្ទា ទោស ទៅ តាម ផ្លូវ ច្បាប់ ៕

អត្ថបទនិងរូបភាព៖ត្រយងតូច

Share.