ភ្នំពេញ ៖ បុរស២នាក់រងរបួសដំណំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តឡិចសុីស RX300 បើកដោយជនជាតិចិន បត់ត្រឡប់ក្រោយទៅបុកម៉ូតូPCX កំពុងជិះលើផ្លូវអថិភាព ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូ PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-3252 ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កម៉ាកឡិចសុីសRX300ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6115 បើកដោយបុរសជនជាតិចិន រួមដំណើរជាមួយប្រពន្ធ បើកពីត្បូងទៅជើង បត់ឆ្វេងត្រឡប់ក្រោយ បុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់២នាក់ ម៉ូតូខូចខាតផ្នែកខាងមុខ រីឯរថយន្តបែកចង្កៀងមុខខាងស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ ហើយជនជាតិចិនហៅអ្នកបកប្រែឲ្យជួយនិយាយ ដើម្បីសម្រួលគ្នា ដោយចេញសងថ្លៃខូចខាត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.