ក្លិបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសពីជំនួបវេទិកាសំនួរ-ចម្លើយ អំពីរដូវកាលខាងមុខជាមួយក្លិប ដែលមានឱកាសឈ្នះរង្វាន់អាវ និងហត្ថលេខាផ្ទាល់ពីលោកគ្រូបង្គោល Alistair Heath របស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ។
លោក Alistair ជាគ្រូបង្វឹកបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) ដែលជាជនជាតិអង់គ្លេស ធ្លាប់ធ្វើជាគ្រូបង្វឹកផ្នែកយុវជនអន្តរជាតិរបស់ក្លិប Leicester City ដែលចាប់ផ្ដើមចូលរួមជាមួយក្លិប Angkor Tiger FC ក្នុងរដូវកាលឆ្នាំ២០២២។
ព័ត៌មានលម្អិតជំនួបវេទិកាសំនួរ-ចម្លើយ៖
- ធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣
- វេលាម៉ោងម៉ោង ៣:០០ នាទីរសៀល
- ទីតាំង កីឡដ្ឋាន ហនុមាន / ថាយហ្គឺរ រីសត
អ្នកចូលរួមតម្រូវអោយចុះឈ្មោះតាមអនឡាញជាមុនដើម្បីរក្សាកន្លែង៖