សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នៅថ្ងៃទី១៥ ខែកុម្ភ: នេះ បានចេញសេចក្ដីជម្រាបជូនដំណឹងដល់កីឡាករ កីឡាការនី អ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកទាំងអស់ឲ្យបានជ្រាបថា សហព័ន្ធបានបន្ថែមវិញ្ញាសា eFootball ដើម្បីចូលរួមប្រកួតក្នុង 15th IESF World Championship ឆ្នាំ២០២៣។
វិញ្ញាសាដែលសហព័ន្ធកីឡាអេឡិចត្រូនិកនឹងចូលរួមប្រកួត 15th IESF World Championship ឆ្នាំ២០២៣ រួមមាន៖
១. PUBG Mobile ក្រុមកីឡាករដែលមានពិន្ទុខ្ពស់ជាងគេពីការប្រកួត PMPL នឹងត្រូវក្លាយជាក្រុមតំណាងកម្ពុជា
២. Mobile Legend: Bang Bang ក្រុមលេខ ១ វិញ្ញាសាផ្នែកបុរស ពីការប្រកួតជើងឯកថ្នាក់ជាតិRoad to 32nd SEA GAMES នឹងត្រូវក្លាយជាក្រុមតំណាងកម្ពុជា
៣. efootball (Console) កីឡាករលេខ១ ពីការប្រកួតជម្រុះ នឹងត្រូវក្លាយជាកីឡាករតំណាងកម្ពុជា
ក្រុមតំណាងកម្ពុជានឹងត្រូវចូលរួមប្រកួតជម្រុះថ្នាក់តំបន់ដើម្បីដណ្តើមកៅអី ទៅប្រកួត 15th IESF World Championship ឆ្នាំ២០២៣។
សូមរំលឹកថា ការប្រកួត 14th IESF World Championship 2022 កន្លងទៅកម្ពុជាបានបញ្ជូលក្រុមកីឡាE-Sport ក្នុងវិញ្ញាសារ MLBB ក្រុម Impunity KH ធ្វើបានក្នុងចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ) ក្រុមឥណ្ឌូនេស៊ី ជើងឯក (មេដាយមាស) និងលេខ២ ក្រុមហ្វីលីពីន (មេដាយប្រាក់)។ ខណ:ការប្រកួត 15th IESF World Championship 2023 នឹងត្រូវធ្វើឡើងនៅប្រទេស រ៉ូម៉ានី ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី ថ្ងៃទ២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣៕