ក្រុមបាល់ទះបុរសជម្រើសជាតិប្រេស៊ីល និងក្រុមប៉ូឡូញ បានកក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ 2021 FIVB Volleyball Men’s Nations League ដែលកំពុងធ្វើឡើងនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួននៅយប់ថ្ងៃសៅរ៍ នេះ។
លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
-ប្រេស៊ីល ៣-០ បារាំង (២៥-២០,២៥-១៨,២៥-១៩)
-ប៉ូឡូញ ៣-០ ស្លូវ៉ាគី (២៥-២២,២៥-២១,២៥-២៣)
ដូច្នេះកម្មវិធីប្រកួតវគ្គចុងក្រោយ ធ្វើឡើងនៅយប់ថ្ងៃអាទិត្យនេះដោយ៖
-លេខ៣៖ បារាំង Vs ស្លូវ៉ាគី (ម៉ោង៤:៣០នាទីល្ងាច)
-ជើងឯក៖ប្រេស៊ីល ប៉ូឡូញ (ម៉ោង៨យប់)
ការប្រកួតពានរង្វាន់ 2021 FIVB Volleyball Men’s Nations Leagueធ្វើឡើងនៅកីឡដ្ឋាន Rimini Fiera ក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
ក្រុមដែលស្ថិតនៅក្នុងកៅអី FIVB Volleyball Men’s Nations League ចាស់មានអាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួសដោយហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែកក្រុមឡើងពីការប្រកួត2021 Challenger Cup មានអូស្ត្រាលី,ប៊ុលហ្គារី, កាណាដា និងស្លូវេនី។ ក្រុមទាំង១៦ នេះបានប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកមានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩៕