ក្រុមបាល់ទះបុរសជម្រើសជាតិប្រេស៊ីល បានឈ្នះជើងឯកពានរង្វាន់ 2021 FIVB Volleyball Men’s Nations League ដែលធ្វើឡើងនៅទីក្រុង Rimini ប្រទេសអ៊ីតាលី យប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រោយយកឈ្នះលើក្រុមប៉ូឡូញ។
លទ្ធផលប្រកួតវគ្គចុងក្រោយមាន៖
-លេខ៣៖ បារាំង ៣-០ ស្លូវ៉ាគី (២៥-២០,២៥-១៨,២៥-១៩)
-ជើងឯក៖ប្រេស៊ីល ៣-១ ប៉ូឡូញ (២២-២៥,២៥-២៣,២៥-១៦,២៥-១៤)
ដូច្នេះចំណាត់ថ្នាក់សរុបនៅឆ្នាំនេះមាន៖
១ ប្រេស៊ីល
២ ប៉ូឡូញ
៣ បារាំង
៤ ស្លូវ៉ាគី
៥ រុស្ស៊ី
៦ សែប៊ី
៧ អាមេរិក
៨ កាណាដា
៩ អាហ្សង់ទីន
១០ អ៊ីតាលី
១១ ជប៉ុន
១២ អ៊ីរ៉ង់
១៣ អាល្លឺម៉ង់
១៤ ហុល្លង់
១៥ ប៊ុលហ្គារី
១៦ អូស្ត្រាលី
ចំណែកពានរង្វាន់ឯកត្តជននានាមាន៖
*Most Valuable Player៖ Wallace de Souza របស់ប្រេស៊ីល Bartosz Kurek ប៉ូឡូញ
*Best Setter៖ Fabian Drzyzga របស់ប៉ូឡូញ
*Best Outside Spikers៖ Yoandy Leal របស់ប្រេស៊ីល Michał Kubiak របស់ប៉ូឡូញ
*Best Middle Blockers៖ Maurício Souza របស់ប្រេស៊ីលMateusz Bieniek ប៉ូឡូញ
*Best Opposite Spiker៖ Wallace de Souza របស់ប្រេស៊ីលBartosz Kurek របស់ប៉ូឡូញ
*Best Libero៖ Thales Hoss របស់ប្រេស៊ីល
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩៕