ដោយបានពិនិត្យឃើញនូវសកម្មភាពមិនសមរម្យរបស់កីឡាករ ឡុង ម៉េងហាវ ក្នុងការប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ រវាងក្លិបគីរីវង់សុខសែនជ័យ ជាមួយនិង សមាគមក្លិបកីឡាបាល់ទាត់ ខ.ភ.ម កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្លិបបាល់ទាត់ ខ.ភ.ម បានបញ្ជាក់ថា៖«ក្នុងនាមថ្នាក់ដឹកនាំក្លិបមិនគាំទ្រដាច់ខាតចំពោះអំពើហិង្សាដោយចេតនាណាមួយដែលជាគំរូមិនល្អ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា។ យើងខ្ញុំសូមប្រកាស និងសម្រេចបញ្ចប់កិច្ចសន្យារវាងក្លិប ជាមួយនិងកីឡាករខាងលើនេះចាប់ពីពេលនេះតទៅ»។
ជាចុងក្រោយ សមាគមក្លិបកីឡាបាល់ទាត់ ខ.ភ.ម យើងខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំង និងសូមអភ័យទោសចំពោះ ក្លិបគីរីវង់សុខសែនជ័យ និងបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់ចំពោះហេតុការណ៍ដែលបានកើតឡើង។
គួរបញ្ជាក់ថា សមាគមក្លិបកីឡាបាល់ទាត់ ខ.ភ.ម បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ក្នុងវគ្គសន្សំពិន្ទុក្នុងពូលក្រោយស្មើជាមួយគិរីវង់សុខសែនជ័យ។ ខណ:ក្រុមខ្លាំងចំនួន៤ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ៖ វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ៕
តារាងចំណាត់ថ្នាក់៖
ក្រុមដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃសៅរ៍ ទី២២ ខែមេសា និងថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣៖