ភ្នំពេញក្រោន និង វិសាខា បន្តឈ្នះគ្រប់ការប្រកួត គិតត្រឹមសប្ដាហ៍ទី៦ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ក្នុងចំណោមក្រុមចំនួន ១៤ដែលបានចូលរួមប្រជែង គិតត្រឹម៣២ប្រកួតមកនេះ មានការទាត់បាល់បញ្ជូលទីគ្នាទៅមកកើនរហូតដល់ ១២៥គ្រាប់។
វិសាខា រកបាន ១១គ្រាប់ ឆ្លងកាត់ ៥ប្រកួត៖
- ប្រកួតទី១៖ វិសាខា ២-១ ព្រៃវែង នៅកីឡដ្ឋាន AIA KMH Park
- ប្រកួតទី២៖ វិសាខា ៣-០ បឹងកេត នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ
- ប្រកួតទី៣៖ វិសាខា ២-០ គិរីវង់ នៅកីឡដ្ឋាន AIA KMH Park
- ប្រកួតទី៤៖ វិសាខា ៣-០ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ខ.ភ.ម
- ប្រកួតទី៥៖ វិសាខា ១-០ កោះកុង នៅកីឡដ្ឋានខេត្តកោះកុង
- ប្រកួតទី៦៖ វិសាខា ៥-១ អគ្គសនីកម្ពុជា នៅកីឡដ្ឋានAIA KMH Park
ភ្នំពេញក្រោន រកបាន ១៤គ្រាប់ ឆ្លងកាត់ ៥ប្រកួត៖
- ប្រកួតទី១៖ ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
- ប្រកួតទី២៖ ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ខ.ភ.ម
- ប្រកួតទី៣៖ ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
- ប្រកួតទី៤៖ ភ្នំពេញក្រោន ២-១ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
- ប្រកួតទី៥៖ ភ្នំពេញក្រោន ១-០ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
- ប្រកួតទី៥៖ ភ្នំពេញក្រោន ៣-០ នគបាលជាតិ នៅកីឡដ្ឋាន ស្មាត អ អេស អិន
ដោយឡែកសម្រាប់អង្គរថាយហ្គឺរ គឺជាក្រុមតែមួយគត់ដែលមិនទាន់រកជ័យជម្នះបាន នៅក្នុងការប្រកួតពានរង្វាន់ Cambodian League Cup 2023 ឆ្លងកាត់ការប្រកួតចំនួន ៦សប្ដាហ៍មកនេះ ដោយឆ្លងកាត់៥ប្រកួត ចាញ់៥ និងស្មើ១ ស៊ុតបញ្ចូលទីគេបាន៤គ្រាប់ និងត្រូវគេស៊ុតចូលទីវិញ២៦គ្រាប់ មាន១ពិន្ទុ។
ក្រុមខ្លាំងចំនួន៤ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ៖ វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ។ កាលវិភាគវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ៖
- ថ្ងៃទី២២ មេសា ២០២៣ ណាហ្គាវើលដ៍ ប៉ះ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
- ថ្ងៃទី២៣ មេសា ២០២៣ ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smar RSN
- ថ្ងៃទី២៧ មេសា ២០២៣ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍ ឬ AIA Stadium, KMH Park
- ថ្ងៃទី២៨ មេសា ២០២៣ គិរីវង់សុខសែនជ័យ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋានគិរីវង់៕