តាមរយ:វីដេអូខ្លីមួយបានបង្ហាញពីសកម្មភាពកីឡាករ គង់ សិលា ដែលបានឈ្នះមេដាយមាស ២គ្រឿង ម្នាក់ឯងលើកីឡាលើកទម្ងន់ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានយកមេដាយមាស ជូនម្តាយដេកលើគ្រែ បានដូចបំណង់។
ម្ចាស់មេដាយមាស គង់ សិលា កីឡាលើកទម្ងន់ជនពិការ បានលើកឡើងថានេះគឺជាជោគជ័យធំមួយសម្រាប់លោកដែលអាចដណ្ដើមមេដាយមាសជូនកម្ពុជាបាន និងបានសម្រេចក្ដីស្រមៃជូនអ្នកម្ដាយដែលកមពុងសម្រាកដេកឈឺ ការទទួលបានជោគជ័យនៅពេលនេះ គឺទទួលបានកំលាំងចិត្តពីថ្នាក់ដឹកនាំ និងអ្នកម្តាយ ដែលបានសន្យាជាមួយគាត់។
រំលឹកថា កីឡាករ គង់ សិលា បានឈ្នះមេដាយមាស ២គ្រឿងលើវិញ្ញាសាលើកទម្ងន់ មានដូចខាង ក្រោម៖ ១. មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម ២. មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម (Total Lift)៕