ក្រុមកីឡាករ E-Sports តំណាងឲ្យប្រទេសកម្ពុជា នឹងត្រូវប្រកួតបើកជួបក្រុមម្ចាស់ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១០ កក្កដា ខាងមុខនេះ ក្នុងកម្មវិធី Gamers8 Asia Championship ដើម្បីឈានឆ្ពោះទៅដណ្តើមយកកៅអី ទៅកាន់ព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោក IESF 15th World E-sport Championships IASI 2023។
ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយ នឹងក្រុមខ្លាំងៗ តំណាងប្រទេសរៀងៗខ្លួន មាន៖ United Arab Emirates, Mongolia និង Nepa។ ដោយឡែកសម្រាប់ពូល B មានដូចជា៖ Kazakhstan, Saudi Arabia, Philippines និង Bangladesh។
ក្នុងចំណោម ៨ប្រទេស មានតែ ៥ ប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេស Romania តំណាងឲ្យទ្វីបអាស៊ី ក្នុងការប្រកួតកម្រិតពិភពលោក 15th WE Championships IASI។
នេះជាកាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា៖
រំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានបញ្ចេញបញ្ជីឈ្នះ អ្នកចម្បាំងអង្គរ (Angkor Warriors) តំណាងដោយក្រុម Burn X Flash ក្នុងនោះមានសមាសភាពប្រតិភូសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារួមមាន៖
១. លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង
២. លោក Alvarez Soriano Ralph James គ្រូបង្វឹក
៣. លោក ទី ឧត្តម កីឡាករ
៤. លោក កុសល ពិសិដ្ឋ កីឡាករ
៥. លោក សុខ រដ្ឋ កីឡាករ
៦. លោក សូ ម៉ារ៉ា កីឡាករ
៧. លោក វិធូរ សុវិសាល កីឡាករ
គួរបញ្ជាក់ថា ការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ដែលជាផ្នែកមួយនៃការប្រកួតជម្រុះ ដណ្តើមយកកៅអី ទៅកាន់ ព្រឹត្តិការណ៍ IESF 15o WE Championships IASI 2023 ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabla)៕