លោក សាប៊ូន វិនតា គ្រូបង្គោលក្លិបគិរីវង់សុខសែនជ័យ កាន់សញ្ញាប័ត្រ AFC “A” License ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិបគិរីវង់សុខសែនជ័យកាលពីដើមឆ្នាំ២០២៣ នឹងបានដឹងនាំ ក្លិបគិរីវង់សុខសែនជ័យ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខេមបូឌានលីគខាប ឆ្នាំ២០២៣ កាលពីពេលកន្លងទៅ។
លោក សាប៊ូន វិនតា មានបទពិសោធក្នុងអាជីពបណ្តុះបណ្តាលបាល់ទាត់ ក្នុងនោះលោកធ្លាប់ជានាយកបច្ចេកទេសក្លិបបាល់ទាត់ ISI-DSC FC និង នាយកអភិវឌ្ឍយុវជនក្លិបបាល់ទាត់បឹងកេត ព្រមទាំងក្រុមជម្រើសជាតិយុវជន និងឈុតធំរបស់គោព្រៃកម្ពុជាផងដែរ។
ចំពោះបទពិសោធន៍ចំណេះដឹងក្នុងផ្នែកកីឡាបាល់ទាត់ លោកធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលពី FIFA, AFC, FFC,LMA, Barca Innovation Hub, United Soccer Coaches។ ក្នុងនាមជាគ្រូបង្គោលក្លិបគិរីវង់សុខសែនជ័យ លោក សាប៊ូន វិនតា បានបង្ហាញពីការតាំងចិត្ត និងចក្ខុវិស័យរបស់លោកគ្រូក្នុងការរួមដំណើរជាមួយក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ។
សូមទស្សនាវីដេអូកិច្ចសម្ភាសន៍ជាមួយគ្រូដូចខាងក្រោម៖
ការប្រកួតពានរង្វាន់ Cambodian Premier league រដូវកាល ឆ្នាំ២០២៣-២០២៤ បានធ្វើពិធីចាប់ឆ្នោតរួចរាល់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះបានរកឃើញក្រុមដែលប្រកួតបើកឆាកហើយ គឺក្រុមគិរីវង់សុខសែន នឹងត្រូវជួបក្រុមបាល់ទាត់វិសាខា ខណៈក្រុមបាល់ទាត់ព្រៃវែង ត្រូវប៉ះ ណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣៕