ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ត្រូវប៉ះជាមួយនឹងនេប៉ាល់ នៅថ្ងៃនេះ វេលាម៉ោង ៥:៣០នាទីរសៀល ដែលជាប្រកួតទី ៣ ក្នុងកម្មវិធី Gamers8 Asia Championship ដើម្បីឈានឆ្ពោះទៅដណ្តើមយកកៅអី ទៅកាន់ព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោក IESF 15th World E-sport Championships IASI 2023។
ប្រកួតទី១ ត្រូវបានបញ្ចប់ដោយ លទ្ធផល ឈ្នះក្រុមមកពីប្រទេសអារ៉ាប់រួម ២-០៖
ប្រកួតទី២ ត្រូវបានបញ្ចប់ដោយ លទ្ធផល ឈ្នះចាញ់ក្រុមមកពី ម៉ុងហ្គោលី ២-០៖
ក្នុងវគ្គសន្សំពិន្ទុពូល A យើងនៅសល់ ១ប្រកួតទៀតក្នុងដៃ នៅថ្ងៃនេះដោយ ឱកាសនៅតែមាន សម្រាប់ក្រុមកម្ពុជាក្នុងការឡើងទៅវគ្គបន្ត។ ការប្រកួតនេះនឹងមានផ្សាយជូនតាមរយៈ ផេកហ្វេសប៊ុករបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង MPL Cambodia។ រង់ចាំតាមដានទស្សនា និងគាំទ្រក្រុមកម្ពុជាទាំងអស់គ្នា!
សូមបញ្ជាក់ថា ក្នុងចំណោម ៨ប្រទេស មានតែ ៥ ប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេស Romania តំណាងឲ្យទ្វីបអាស៊ី ក្នុងការប្រកួតកម្រិតពិភពលោក 15th WE Championships IASI។
ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយ នឹងក្រុមខ្លាំងៗ តំណាងប្រទេសរៀងៗខ្លួន មាន៖ United Arab Emirates, Mongolia និង Nepa។ ដោយឡែកសម្រាប់ពូល B មានដូចជា៖ Kazakhstan, Saudi Arabia, Philippines និង Bangladesh។
គួរបញ្ជាក់ថា ការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ដែលជាផ្នែកមួយនៃការប្រកួតជម្រុះ ដណ្តើមយកកៅអី ទៅកាន់ ព្រឹត្តិការណ៍ IESF 15o WE Championships IASI 2023 ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabla)៕