ទីបំផុតរកឃើញក្រុមខ្លាំងទាំង៤ ដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតបាល់ទះជើងឯកកម្រិតទ្វីបអាស៊ី 2023 Asian Men’s Volleyball Challenge Cup ដោយវៀតណាម ប៉ះថៃ និងកូរ៉េខាត្បូង ប៉ះប៉ារ៉ែន។
ក្រុមទាំង ៤នឹងត្រូវជួបគ្នានៅវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៤ កក្កដា នេះ កាលវិភាគប្រកួតមានដូចខាងក្រោម៖
- វៀតណាម ប៉ះ ថៃ វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់
- កូរ៉េខាត្បូង ប៉ះប៉ារ៉ែន វេលាម៉ោង ១៥:០០ នាទីរសៀល
លទ្ធផលវគ្គ៨ក្រុមចុងក្រោយ មានតែ២គូ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយសា វៀតណាម និងកូរ៉េខាងត្បូង ជាក្រុមដែលឡើងទៅកាន់វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រស្វ័យប្រវត្តិ៖
គូទី១៖ ថៃ ៣-២ ឥណ្ឌូណេស៊ី
គូទី២៖ បារ៉ែន ៣-១ អូស្ត្រាលី
លទ្ធផលវគ្គ១២ក្រុមចុងក្រោយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅឃើញថា៖
គូទី១៖ តៃវ៉ាន់ ១-៣ វៀតណាម
គូទី២៖ ឥណ្ឌូណេស៊ី ៣-០ កាហ្សាក់ស្ថាន
គូទី៣៖ ហុងកុង ១-៣ ថៃ
គូទី៤៖ កូរ៉េខាងត្បូង ៣-០ ម៉ុងហ្គោលី
គូទី៥៖ ហ្វីលីពីន ០-៣ ប៉ារ៉ែន
គូទី៦៖ អូស្ត្រាលី ៣-០ ម៉ាកាវ
ក្រុមដែលត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៥ និងលេខ៦ មាន៖
- ឥណ្ឌូណេស៊ី ប៉ះអូស្ត្រាលី ថ្ងៃទី១៥ កក្កដា វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់
ក្រុមដែលត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៧ ដល់លេខ១០ មាន៖
- ម៉ុងហ្គោលី ប៉ះ ហ្វីលីពីន ថ្ងៃទី១៤ កក្កដា វេលាម៉ោង ១៥:០០នាទីរសៀល
- តៃវ៉ាន់ ប៉ះ កាហ្សាក់ស្ថាន ថ្ងៃទី១៤ កក្កដា វេលាម៉ោង ១៧:៣០នាទីល្ងាច
ក្រុមឈ្នះ នឹងត្រូវជួបគ្នាដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៧ និងលេខ៨ ខណ:ក្រុមដែលចាញ់ នឹងដណ្ដើមយកចំណាត់ថ្នាក់លេខ ៩ និងលេខ១០ នៅថ្ងៃទី១៥ កក្កដា។
សូមបញ្ជាក់ថាពានរង្វាន់ 2023 Asian Men’s Volleyball Challenge Cup នេះរៀបចំឡើងនៅកោះតៃវ៉ាន់ ពីថ្ងៃទី៨ ដល់១៥ខែកក្កដា ឆ្នាំ២០២៣ លើ២ទីលានផ្សេងគ្នា ខណៈក្រុមចូលរួមសល់១៥ក្រុម ក្រោយប៉ាគីស្ថាន និងអ៊ូបេគីស្ថាន ដកខ្លួន។
ដូច្នេះក្រុមដែលឈ្នះជើងឯកក្នុង 2023 Asian Men’s Volleyball Challenge Cup នេះនឹងតំណាងឱ្យទ្វីបអាស៊ី១កៅអីឡើងទៅប្រកួតពានរង្វាន់កម្រិតពិភពលោក 2023 FIVB Volleyball Men’s Challenger Cup ដែលធ្វើឡើងនៅប្រទេសកាតារ នាចុងខែកក្កដា ខាងមុខ ដែលមានក្រុមខ្លាំងៗចំនួន៧ ក្រុមកំពុងអង្គុយចាំ។
ក្រុមទាំង៨មាន ឈីលី ទុយនេស៊ី កាតារ (ម្ចាស់ផ្ទះ) កោះដូមីនីកា តួកគី អ៊ុយក្រែន និងចិន។ ក្រុមជើងឯកមានឈ្មោះឡើងទៅលេងពានរង្វាន់កម្រិតខ្ពស់ក្នុងលោក FIVB Volleyball Men’s Nations League ឆ្នាំ២០២៤ ខាងមុខ៕