ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) កម្ពុជា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធី Gamers8 Asia Championship ក្រោយប្រកួតចាញ់ក្រុមម៉ុងហ្គោលី ក្នុងលទ្ធផល ២-១ វគ្គ Lower Bracket Semi-Final វិញ្ញាសា MLBB នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabla) កាលពីថ្ងៃទី១៣ កក្កដា ម្សិលមិញ។
ខណ:ម្ចាស់ជើងឯកបានទៅលើកក្រុមរបស់ប្រទេសហ្វីលីពីន បន្ទាប់ពីយកឈ្នះក្រុមម៉ុងហ្គោលី បន្ទាប់ពីមានការប្រកួតដ៏ជក់ចិត្ត ក្នុងលទ្ធផល ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី១៣ កក្កដា ។ សម្រាប់ពានរង្វាន់ដែលបានក្លាយជាម្ចាស់ជើងឯកនៅក្នុងកម្មវិធី Gamers8 Asia Championship មានដូចខាងក្រោម៖
ក្រុមជើងឯក ហ្វីលីពី ទទួលបានទឹកប្រាក់ ៧ ០០០ដុល្លារ
ក្រុមលេខ២ ម៉ុងហ្គោលី ទទួលបានទឹកប្រាក់ ៣ ៥០០ដុល្លារ
ក្រុមលេខ៣ កម្ពុជា ទទួលបានទឹកប្រាក់ ២ ០០០ដុល្ល
យ៉ាងណា ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) កម្ពុជា បានកក់កៅអីទៅកាន់ការប្រកួតកម្រិតពិភពលោក IESF World Esport Championships វិញ្ញាសា MLBB ដែលនឹងរៀបចំនៅទីក្រុង IASI ប្រទេស Romania រួចរាល់ ដោយការប្រកួតព្រឹត្តិការណ៍ 15th IESF World Championship 2023 នឹងត្រូវធ្វើឡើងនៅទីក្រុង IASI ប្រទេសរ៉ូម៉ានី ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី ថ្ងៃទ២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣។
សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជូនកីឡាករ៥រូប និងគ្រូបង្វឹក១រូប ដែលដឹកនាំដោយលោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធដើម្បីចូលរួមប្រកួត IESF Gamers8 Asian Championship កាលពីថ្ងៃទី៨ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅចុងខែសីហាខាងមុខ ក្រុមជម្រើសជាតិកម្ពុជាអ្នកចម្បាំងអង្គរនឹងធ្វើដំណើរទៅប្រទេសរ៉ូម៉ានីដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកលើកទី១៥៕