ពានរង្វាន់បាល់ទះអន្តរជាតិ 2023 FIVB Volleyball Men’s Nations League (VNL) បានរកឃើញម្ចាស់ជើងឯកហើយ ខណៈម្ចាស់ជើងឯកគឺបានទៅម្ចាស់ផ្ទះប៉ូឡូញ ក្នុងទ្វីបអឺរ៉ុប ស្របពេលដែលក្រុមយក្សអាស៊ី ជប៉ុន បានឈ្នះមេដាយសំរឹទ្ធិ។
ដូច្នេះក្រុមឈ្នះជ័យលាភីមាន៖
-ជើងឯក៖ ប៉ូឡូញ (ទទួលប្រាក់រង្វាន់១លានដុល្លារ)
-ជើងឯករង៖ អាមេរិក (ទទួលប្រាក់រង្វាន់៥០ម៉ឺនដុល្លារ)
-លេខ៣៖ ជប៉ុន (ទទួលប្រាក់រង្វាន់៣០ម៉ឺនដុល្លារ)
វគ្គដណ្តើមចំណាត់ថ្នាក់ជើងឯករវាងប៉ូឡូញ ទល់អាមេរិក៖
វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ រវាងជប៉ុន ទល់ អ៊ីតាលី៖
ដោយឡែកពានរង្វាន់ឯកត្តជន វិញមាន៖
*Most valuable player៖ Paweł Zatorski (ប៉ូឡូញ)
*Best setter៖ Micah Christenson (អាមេរិក)
*Best outside spikers៖ Aleksander Śliwka (ប៉ូឡូញ) និង Yūki Ishikawa (ជប៉ុន)
*Best middle blockers៖ Jakub Kochanowski (ប៉ូឡូញ) និង David Smith (អាមេរិក)
*Best opposite spiker៖ Łukasz Kaczmarek (ប៉ូឡូញ)
*Best libero៖ Paweł Zatorski (ប៉ូឡូញ)
សូមបញ្ជាក់ថាពានរង្វាន់ VNL 2023 នេះរៀបចំប្រកួតពីថ្ងៃទី៦ ខែមិថុនា ដល់២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានក្រុមចូលរួមចំនួន១៦ក្រុម នៅ៧ទីលានផ្សេងគ្នា ដោយប្រកួតសរុបមានចំនួន១០៤ប្រកួត ព្រមទាំងមានទស្សនិកជនចូលទស្សនាផ្ទាល់សរុបចំនួន៣១៨,២៩៤នាក់។
រូបមន្តប្រកួតឃើញថាក្រុមទាំង១៦ត្រូវប្រកួតវិលជុំជាលក្ខណៈ៣សប្ដាហ៍ហើយ តាមសប្ដាហ៍នីមួយៗចែកជា២ពូល ដោយចុងក្រោយក្រុមលេខ១ដល់៨ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ដោយឡែកប្រកួតជុំចុងក្រោយធ្វើឡើងនៅទីលាន Ergo Arena ក្នុងទីក្រុងGdańsk ប្រទេសប៉ូឡូញ។ ចុងក្រោយក្រុមដែលនៅបាតតារាងគឺប្រទេសចិន ត្រូវធ្លាក់ទៅប្រកួតក្នុងពានរង្វាន់ 2023 Challenger Cup ដើម្បីស្វែងរកកៅអីឡើងមកកាន់ VNL ឡើងវិញ។
2023 VNL Dream Team Ceremony ✨
— Volleyball World (@volleyballworld) July 24, 2023
Congrats to all the players on their awards and we wish you all the best as you begin another chapter of your #volleyball journey!
📰 Recap: https://t.co/88pSpClaSi
🏆 #VNL2023 #Volleyball #VNLFinals pic.twitter.com/2WFKtyWDFm
ពានរង្វាន់ VNL រៀបចំឡើងតាំងពីឆ្នាំ២០១៨ ដោយធ្វើឡើងរាល់ឆ្នាំ ខណៈក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកចំនួន២លើកច្រើនជាងគេ ហើយក្រុមប៉ូឡូញ, បារាំង និងប្រេស៊ីល ឈ្នះពានរង្វាន់នេះម្នាក់១លើក៕