យ៉ាងហោចណាស់មាន៤ក្រុមមុនគេ បានហាលអាវក្នុងពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup នៅប្រទេសកាតារ ខណៈក្រុមដែលមានឈ្មោះបន្តមានឱកាសឡើងទៅប្រកួតពានរង្វាន់ FIVB Volleyball Men’s Nations League (VNL) នៅឆ្នាំក្រោយ។
ពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup រៀបចំឡើងនៅទីក្រុងដូហា ប្រទេសកាតារ ចន្លោះពីថ្ងៃទី២០ ដល់៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយមានក្រុមសរុបចំនួន៨ក្រុមមកពីទ្វីបនានា ក្នុងនោះមានទុយណេស៊ី, ស៊ីលី, កាតារ, កោះដូមីនីកា, ទួរគី, អ៊ុយក្រែន, ថៃ និងចិន (ធ្លាក់ពី VNL ឆ្នាំនេះ)។
លទ្ធផលប្រកួតវគ្គ៨ក្រុមចុងក្រោយ លើទីលាន Aspire Ladies Sports Hall មាន៖
*លទ្ធផលវគ្គ៨ក្រុម (២៨ កក្កដា ២០២៣)
-ប្រកួតទី១៖ កាតារ ៣-០ ថៃ
-ប្រកួតទី២៖ ទុយណេស៊ី ០-៣ ស៊ីលី
-ប្រកួតទី៣៖ ទួរគី ៣-១ កោះដូមីនីកា
-ប្រកួតទី៤៖ អ៊ុយក្រែន ៣-១ ចិន
*កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (២៩ កក្កដា ២០២៣)
-កាតារ ប៉ះ ស៊ីលី
-ទួរគី ប៉ះ អ៊ុយក្រែន
*វគ្គផ្ដាច់ព្រ័ត្រ (៣០ កក្កដា ២០២៣)
-វគ្គជើងឯក៖ អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង២ក្រុមប៉ះគ្នា
-វគ្គចំណាត់ថ្នាក់លេខ៣៖ អ្នកចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង២ក្រុមប៉ះគ្នា