ក្នុងនាមជាសហម្ចាស់ផ្ទះបាល់ទះនារីជើងឯកទ្វីបអឺរ៉ុប 2023 Women’s European Volleyball Championship ប្រទេសអ៊ីតាលី បានប្រើប្រាស់ទីលានប្រាសាទបូរាណមុនគ្រិស្តសករាជ Verona Arena ធ្វើជាទីតាំងប្រកួត ពេលក្រុមនារីរបស់ខ្លួនទទួលក្រុមរ៉ូម៉ានី នៅប្រកួតបើកឆាកនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
ក្រុមនារីរបស់អ៊ីតាលី បានយកឈ្នះលើរ៉ូម៉ានី ដោយលទ្ធផល ២សិតទល់០ ពោលគឺ ២៥-១៩, ២៥-១៩, ២៥-១៥ កាត់សេចក្តី ដោយអាជ្ញាកណ្ដាល Marie-Catherine BOULANGER ជនជាតិប៊ែលហ្សិក និង Michail KOUTSOULAS ជនជាតិក្រិក ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ១ម៉ឺននាក់។
សូមបញ្ជាក់ថាពានរង្វាន់បាល់ទះអឺរ៉ុប 2023 Women’s European Volleyball Championship មានប្រទេសបែលហ្សិក អេស្តូនី អាល្លឺម៉ង់ និងអ៊ីតាលី ជាសហម្ចាស់ផ្ទះ ដោយប្រកួតពីថ្ងៃទី១៥សីហា ដល់៣ កញ្ញា ឆ្នាំ២០២៣ នៅ៨ទីលានផ្សេងគ្នា។
ខាងក្រោមជាវីដេអូនៃកាប្រកួតទាំងស្រុង៖
ក្រុមទាំង២៤ បានបែងចែកជា៤ពូលដោយក្នុងនោះ៖
ពូល A ប៊ែលហ្សិក, ស្លូវ៉ានី, ស៊ែប៊ី, ប៉ូឡូញ, អ៊ុយក្រែន, ហុងគ្រី
ពូល B អ៊ីតាលី, រ៉ូម៉ានី, ប៊ុលហ្ការី, ក្រូអាត, បូស្នី និងហឺហ្សីហ្គូវីណា, ស្វីស
ពូល C អាល្លឺម៉ង់, អាហ្សេបៃហ្សង់, ទួរគី, ឆែក, ស៊ុយអែត, ក្រិក
ពូល D អេស្តូនី, ហ្វាំងឡង់, ហុល្លង់, បារាំង, ស្លូវ៉ាគី, អេស្ប៉ាញ
ខាងក្រោមជាវីដេអូហាយឡាយនៃការប្រកួត៖
សម្រាប់អ៊ីតាលី បានយកប្រាសាទ Verona Arena ធ្វើម្ចាស់ផ្ទះតែ១ប្រកួតប៉ុណ្ណោះ គឺនៅថ្ងៃបើកឆាកពូល B ក្នុងថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ ប្រទេសនេះនឹងប្តូរទៅធ្វើនៅទីលាន Monza Arena ក្នុងទីក្រុង Monza និង ទីលាន PalaRuffini ក្នុងទីក្រុង Turin ស្របពេលវគ្គ១៦ក្រុមចុងក្រោយ ប្ដូរទៅធ្វើនៅទីលាន Palazzo Wanny ក្នុងទីក្រុង Florence។
ប្រាសាទ Verona Arena អាចផ្ទុកទស្សនិកជនបាន៣ម៉ឺន៧នាក់ ដោយធ្លាប់ធ្វើជាទីតាំងនៃការប្រគំតន្រ្តីសំខាន់ៗ និងប្រកួតកីឡាជាច្រើនទៀត ក្រៅពីបើកអោយចូលមហាជនទស្សនា ប្រាង្គប្រាសាទ។
🇪🇺 #𝐄𝐮𝐫𝐨𝐕𝐨𝐥𝐥𝐞𝐲𝐖 🇪🇺
— Federvolley ⭐️⭐️⭐️⭐️⭐️ (@Federvolley) August 15, 2023
🔜 ⚡️ #ItaliaRomania 🇮🇹 🇷🇴 ⚡️#LaNazionale | #EuroVolley2023 | @CEVolleyball | @FipavCRVeneto | @arenadiverona pic.twitter.com/B5A24z4Lrh
បើបូកទាំងលើកនេះផងអ៊ីតាលី បានក្លាយជាប្រទេសដែលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រចាំទ្វីបនេះបានច្រើនជាងគេរហូតដល់៥លើក បើធៀបនឹងប្រទេសជាសមាជិករបស់ទ្វីបអឺរ៉ុបផ្សេងទៀត ដោយក្នុងនោះនៅឆ្នាំ១៩៧១, ១៩៩១, ១៩៩៩, ២០១១ និង២០២៣ នេះ។
ពានរង្វាន់បាល់ទះនារី Women’s European Volleyball Championship រៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៤៩ មកម៉្លេះ ដោយប្រកួតរាល់៣ឆ្នាំម្តង ខណៈក្រុមសហភាពសូវៀត ឈ្នះជើងឯកច្រើនជាងគេរហូតដល់១៣លើក ហើយរុស្ស៊ី ឈ្នះបាន៦លើក៕