ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា កម្ពុជា ចាយខ្ទង់ម៉ឺនដុល្លារម្តងៗពេលអញ្ជើញ ប្រទេស ៤មកសាកកម្លាំងជាមួយ ក្រុមជម្រើសជាតិបាល់ទះនៅទឹកដីកម្ពុជា ក្នុងនោះមាន ក្រុមសិង្ហបុរី ក្រុមគុយបា ក្រុមបាល់ទះខេត្តសាតុង ប្រទេសចិន និងក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ បារាំង។
ខាងក្រោមនេះគឺជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន ក្នុងសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីពេលថ្មីៗនេះ៖
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៧ ជ្រើសរើសឱ្យកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងអាណត្តិថ្មីនេះ ដែលធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
រំលឹកថា កន្លងទៅសហព័ន្ធបាល់ទះកម្ពុជា ជាផ្នែកមួយជាមួយកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ដោយជោគជ័យអំឡុងខែឧសភា កន្លងទៅ ស្របពេលដែលក្រុមបាល់ទះបុរសក្នុងសាលបានឈានជើងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ឈ្នះមេដាយប្រាក់ ខណៈកាលពីស៊ីហ្គេមនៅហាណូយ ឆ្នាំ២០២១ កម្ពុជា ឈ្នះមេដាយសំរឹទ្ធិ៕