លោក Behrouz Ataei គ្រូបង្វឹកក្រុមបាល់ទះបុរសរបស់អ៊ីរ៉ង់ បានសម្រេចចែកផ្លូវជាមួយក្រុមជម្រើសជាតិរបស់ខ្លួន ក្រោយឈ្នះមេដាយមាសកីឡាអាស៊ី Asian Games បានចំនួន៩ថ្ងៃ បន្ទាប់ពីលោកដឹកនាំក្រុមចាញ់ប៉ុន្មានប្រកួតចុងក្រោយនៅវគ្គជម្រុះឆ្ពោះទៅកីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympics នៅទីក្រុងប៉ារីស ប្រទេសបារាំង។
🔻عطایی از سرمربیگری تیم ملی والیبال ایران استعفا داد
— Iran Volleyball (@IRIVF) October 4, 2023
بهروز عطایی پس از دیدار ایران مقابل جمهوری چک از سرمربیگری تیم ملی والیبال کشورمان استعفا داد.https://t.co/BqLtEijhB5#IRIVF pic.twitter.com/OomqvJZwsl
ក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ រកបានជ័យជម្នះគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ថ្មីៗនេះតាំងពីវគ្គជម្រុះតាមពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ឈ្នះមេដាយ៣សម័យកាលជាប់ៗគ្នាគឺឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី និងឆ្នាំ២០២៣ នេះតែម្តង។
ប៉ុន្តែដើមចមដែលធ្វើអោយបុរសវ័យ៥៣ឆ្នាំ ដើរចេញពីក្រុមជម្រើសជាតិអ៊ីរ៉ង់ ព្រោះតែខ្លួនដឹកនាំចាញ់រហូតដល់ទៅ៣ប្រកួតក្នុងចំណោម៤ប្រកួតចុងក្រោយនៅវគ្គជម្រុះកីឡាអូឡាំពិក 2023 Olympic Qualification Tournaments ដែលកំពុងធ្វើឡើងនៅប្រទេសប្រេស៊ីល។ ក្រោយឈ្នះមេដាយមាស នៅប្រទេសចិន នៅថ្ងៃទី២៦ ខែកញ្ញា ក្រុមអ៊ីរ៉ង់ ធ្វើដំណើរទៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ពោលគឺ៤ថ្ងៃបន្ទាប់ បានចាញ់ អាល្លឺម៉ង់ ៣សិតទល់១ បន្តចាញ់អ៊ុយក្រែន ៣សិតទល់០ និងឈ្នះកាតារ ៣សិតទល់១ និងរាត្រីថ្ងៃទីពុធ ថ្មីៗនេះបានបន្តចាញ់ក្រុមសាធារណរដ្ឋឆេក ៣សិតទល់១។
ការចាកចេញពាក់កណ្ដាលទី នេះធ្វើអោយក្រុមជម្រើសជាតិអ៊ីរ៉ង់ តែលតោល ព្រោះនៅសល់ការប្រកួត៣លើកទៀតក្នុងវគ្គជម្រុះពូល A នេះ ដោយបន្តប៉ះអ៊ីតាលី នៅថ្ងៃទី៦ កញ្ញា ហើយបន្តប៉ះម្ចាស់ផ្ទះប្រេស៊ីល នៅថ្ងៃទី៧ តុលា និងចុងក្រោយថ្ងៃទី៨តុលា ជួបក្រុមគុយបា។
លោក Behrouz Ataei ក៏ជាអតីតក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅចន្លោះទសវត្សទី៨០-៩០ ក្រោយមកលោកត្រូវបានជ្រើសរើសអោយធ្វើជាគ្រូជំនួយតាមបណ្ដាក្លិបនិងក្រុមជម្រើសជាតិ រហូតឡើងជាគ្រូឈុតធំនៅឆ្នាំ២០២១។
នៅឆ្នាំ២០២៣ នេះក្រុមជម្រើសជាតិអ៊ីរ៉ង់ បាន១០ប្រកួតក្នុងចំណោម១២ប្រកួត នៃពានរង្វាន់ 2023 Nations League ហើយបន្តរបូតពានរង្វាន់ជើងឯកទ្វីបអាស៊ី 2023 Asian Championship ដោយថ្វីដៃរបស់ជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីកក្កដា ថ្មីៗនេះ និងបន្តឈ្នះមេដាយមាស Asian Games៕