សិល្បៈជាតិ៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលតារាសម្ដែង ពិធីការនី ឌី សូនិត្តា បានចេញមកទម្លាយនៅលើបណ្ដាញសង្គមថាអ្នកនាងត្រូវបានអ្នកជិតខាងបំពានយកដុំថ្មគប់ចូលផ្ទះរហូតបែកដល់កញ្ចក់។
នៅថ្ងៃទី៧ ខែតុលា ម្សិលមិញនេះ អ្នកម្ដាយកូនមួយរូបនេះបានចេញមកទម្លាយថា៖ «បងប្អូនអើយ ទើបចេញពីការងារភ្លាម ទទួលបានរូបពីកូនចៅមកភ្លាម ស្លុតចិត្ត អ្នកជិតខាងសាហាវណាស់ គប់មកដល់ទៅ២ដុំ ប៉ះក្បាលជាង ហើយចេះហេងហើយមិនប៉ះក្មេងៗដែលជាកូនជាងសំណង់ គ្នាឡើងញ័រ ឡើងរន្ធត់រត់ចែកជើងគ្នា។ ឱមនុស្សអើយមនុស្ស ហេតុអីបានមនុស្សឥលូវសាហាវម៉្លេះ តិចទៀតខ្ញុំឡាយបងប្អូន សុំព្រលះទាំងថ្ងៃសីលតែម្តងទៅ។»
បន្ទាប់ពីចេញមកទម្លាយរឿងនេះអ្នកនាងក៏បានចេញវីដេអូរៀបរាប់លម្អិតបន្ថែមផងដែរ។ សូមទស្សនាការរៀបរាប់របស់អ្នកនាងខាងក្រោមនេះ៖