ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា See You Soon បានចូលរួមប្រកួតព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នៅលើកទឹកនៃប្រទេសឥណ្ឌូណេស៊ី មាន ១៦ក្រុមចូលរួម ដែលរៀបចំឡើងដោយក្រុមហ៊ុន Moonton ចាប់ពីថ្ងៃទិ១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងចំនួបថ្ងៃបើកឆាកក្រុមកម្ពុជា See You Soon បានយកឈ្នះលើកក្រុម Team Flash តំណាងប្រទេសសិង្ហបុរី និងបរាជ័យក្រោមថ្វីដៃរបស់ក្រុម RSG ហ្វីលីពីន។
សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមកម្ពុជា See You Soon នឹងត្រូវជួបក្រុមខ្លាំងរបស់ប្រទេសឥណ្ឌូណេស៊ី Rex Regum Qeon (RRQ) នៅម៉ោង ១១:០០នាទីយប់។
ព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កម្មវិធីនេះ ធ្វើការរៀបចំដោយក្រុមហ៊ុន Moonton ខណ:ប្រាក់រង្វាន់សរុបទទួលបានរហូតដល់ ១០ម៉ឺនដុល្លារ។
ក្រុម SEE YOU SOON បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិកាណ៍ប្រកួតកីឡាអេឡិចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥ ក្រោយយកឈ្នះក្រុម CFU GAMING នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។
ការប្រកួតកីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends: Bang Bang នៅក្នុងព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 គឺជាលើកទី៤ ហើយនៅឆ្នាំនេះ ដោយលើកទី១ ឆ្នាំ២០២០ មិនមានក្រុមកម្ពុជាចូលរួម ឆ្នាំ២០២១ ក្រុម See You Soon ទទលបានចំណាត់ថ្នាក់លេខ៩ ឆ្នាំ២០២២ ក្រុម Burn X Flash ទទួលបានចំណាត់ថ្នាក់លេខ ១៣។
ជ័យជម្នះនេះបានធ្វើឲ្យក្រុម SEE YOU SOON មានឈ្មោះតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M5 World Championship ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ចាប់ផ្ដើមពីថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣៕
ក្រុមទាំង១៦ ចូលរួមប្រកួតព្រឹត្តិការណ៍ ONE Esports MPL Invitational 2023៖