ក្រុមកីឡាអេឡិចត្រូនិក See You Soon តំណាងកម្ពុជា ធ្វើបានយ៉ាងល្អក្នុងការប្រកួតព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នៅលើកទឹកនៃប្រទេសឥណ្ឌូណេស៊ី ដោយវគ្គជម្រុះក្នុងពូលឈ្នះ២ ចាញ់១ និងបានឡើងទៅកាន់វគ្គ Play Offs។
ក្នុងចំនួបក្នុងពូល ក្រុមកម្ពុជា See You Soon បានយកឈ្នះលើកក្រុម Team Flash តំណាងប្រទេសសិង្ហបុរី និងបរាជ័យក្រោមថ្វីដៃរបស់ក្រុម RSG ហ្វីលីពីន និងបន្តយកឈ្នះក្រុមខ្លាំង Rex Regum Qeon (RRQ) របស់ឥណ្ឌូណេស៊ី។
ដូចនេះក្រុម See You Soon នឹងត្រូវប្រកួតនៅវគ្គ Play Offs ដើម្បីដណ្តើមកៅអីទៅកាន់វគ្គបន្ត ដោយត្រូវជួបក្រុមមកពីអាមេរិកខាងជើង TheOhioBrothers នៅថ្ងៃទី១៧ វិច្ឆិកានេះ វេលាម៉ោង ៦:៤០នាទីល្ងាចតទៅ។
ព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មាន ១៦ក្រុមចូលរួម។ កម្មវិធីនេះ ធ្វើការរៀបចំដោយក្រុមហ៊ុន Moonton ខណ:ប្រាក់រង្វាន់សរុបទទួលបានរហូតដល់ ១០ម៉ឺនដុល្លារ៕