មកដល់បច្ចុប្បន្ននេះ អ្នកគាំទ្រ Blinks ក៏ដូចជាសាធារណជន បានផ្ដោតការចាប់អារម្មណ៍ជាពិសេសចំពោះករណី បន្តកុងត្រា រវាង Blackpink និង ផលិតកម្ម YG entertainment ឬក៏អត់? រហូតធ្វើឱ្យភាគហ៊ុន របស់ផលិតកម្មយក្សមួយនេះធ្លាក់ចុះយ៉ាងគំហ៊ុកជាបន្តបន្ទាប់។
ក្រៅពីរឿងខាងលើនេះហើយ អ្នកគាំទ្រមួយភាគបានគាស់កកាយ រឿងរ៉ាវចាស់ ជាពិសេសការនិយាយដល់លក្ខន្តិកៈឬវិន័យដែកថែបដែលសមាជិកទាំង៤រូប ត្រូវអនុវត្តជាដាច់រួមមាន៖
2. ហាមទៅដើរលេងនៅក្លិបរាត្រី
3. ហាមជក់បារី
4. ហាមបើកឡាន
5. ហាមកែសម្ផស្ស
6. ហាមមានសង្សារ (ស្នេហា)
ដោយសារតែ លក្ខន្តិកៈទាំងអស់នេះធ្វើឱ្យមានការចាប់អារម្មណ៍ ព្រោះថ្មីៗនេះក៏មានដំណឹងស្នេហា របស់សមាជិកដូចជា Jisoo Jennie និង Lisa ធ្លាប់បែកធ្លាយដំណឹងស្នេហាជាបន្តបន្ទាប់ ទើបធ្វើឱ្យដំណឹងមិនបន្តកុងត្រា នេះ កាន់តែផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំង៕