ការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 បានបញ្ជប់ការប្រកួតសប្តាហ៍ទី១២ ហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្នុងឃើញថាអ្នកគាំទ្រតាមកីឡដ្ឋានទាំង៨ កើនដល់២,៦៤០៦នាក់ត្រឹនសប្តាហ៍ទី១២។
ខាងក្រោមនេះជាចំនួនអ្នកគាំទ្រតាមកីឡដ្ឋានទាំង៨ផ្សេងគ្នា៖
- កីឡដ្ឋានឡាហ្វ ខេត្តព្រះសីហនុ មានចំនួន៨៧៤៥នាក់
- កីឡដ្ឋាន បណ្ឌិត្យសភានគរបាលកម្ពុជា មានចំនួន៤២៧០នាក់
- កីឡដ្ឋាន អេ អាយ អេ មានចំនួន៣៩៦៧នាក់
- កីឡដ្ឋានខេត្តសៀមរាប (សៀមរាប អេហ្វស៊ី) មានចំនួន៣១៩៦នាក់
- ទីលានសាលាបាល់ទាត់ជាតិបាទី មានចំនួន១៤២៦នាក់
- កីឡដ្ឋានស្តាតចាស់ មានចំនួន១២២៩នាក់
- កីឡដ្ឋានខេត្តសៀមរាប (អង្គរស៊ីធី) មានចំនួន ១០០០នាក់។
តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១២
សូមជម្រាបថា ពានរង្វាន់លីគទី២កម្ពុជា Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៤ មាន៨ក្រុមដែលជាសមាជិកចូលរួមប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំរដូវកាល៕