ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៣ហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅក្នុងឃើញថាក្រុមភូមិយើង ចាញ់បាវិត ដោយលទ្ធផល២-៦ ខណៈបក្សីស្វាយរៀង ឈ្នះ ស្រុករំដួល ដោយលទ្ធផល ៣-២។
លទ្ធផលការប្រកួតសរុបសប្តាហ៍ទី៣
ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤៖
- នគបាលច្រកទ្វារព្រំដែនបាវិត ២-១ CRS Sports
- បក្សីស្វាយរៀង ៣-២ សសយក ស្រុករំដួល
- ស៊ាំម៉ូរៃភូមិតាកឹង ១-៦ សាកលស្វាយរៀង
ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤៖
- ព្រះខ័នរាជស្វាយរៀង U18 ៤-១ រមាសក្រហម
- ពូប្រុស លីងគួយ ៧-១ We Are Chong Prek
- ភូមិយើង FC ២-៦ សសយក ក្រុងបាវិត
ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុមចូលរួមបែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ,ពូលគ,ពូលឃ,ពូលង,ពូលច,ពូលឆ,ពូលជ) ស្របពេលដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕