ក្រូចឆ្មា ១ផ្លែ ដែលមានអាយុកាល ២៨៥ឆ្នាំ រកឃើញនៅខាងក្រោយតុទូចាស់មួយ ត្រូវបានដេញថ្លៃក្នុងតម្លៃ ១,៧៨០ដុល្លារ ក្នុងចក្រភពអង់គ្លេស។
ផ្ទះដេញថ្លៃ Brettells នៅឯ Shropshire ភាគខាងលិចចក្រភពអង់គ្លេស បាននិយាយថា ក្រូចឆ្មានេះត្រូវបានរកឃើញក្នុងប្រអប់មួយតាំងពីសតវត្សរ៍ទី១៩ របស់គ្រួសារមួយនៅអង់គ្លេស ហើយត្រូវបាននាំយកមកដាក់ដេញថ្លៃនៅទីនេះ។
នៅលើផ្លែក្រូចនោះ ត្រូវបានឆ្លាក់អក្សរថា៖ «ផ្តល់ដោយលោក P Lu Franchini ខែវិច្ឆិកា 4.1739 ដល់ Miss E Baxter»។
ផ្ទះដេញថ្លៃបានសម្រេចចិត្តព្យាយាមលក់ក្រូចឆ្មាចាស់មួយនេះ ខណៈបុគ្គលិកមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែល ក្រូចឆ្មានេះត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃខ្ពស់រហូតដល់ ១,៧៨០ដុល្លារអាមេរិក ចំណែកប្រអប់វិញដាក់លក់ត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ៕