ពានរង្វាន់ AFC U-20 Women’s Asian Cup 2024 ដែលប្រទេសអ៊ូសបេគីស្ថាន ពេលនេះរកឃើញម្ចាស់ជើងឯកហើយ គឺក្រុមជម្រើសជាតិនារីកូរ៉េខាងជើង ក្រោយយកឈ្នះជើងខ្លាំងជប៉ុន ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។
នេះគឺជាឈ្នះជើងឯក AFC U-20 Women’s Asian Cup ជាលើកទី២ របស់ក្រុមនារីកូរ៉ខាងជើង ក្រោយខកខានអស់រយ:ពេល១៧ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ពេលនោះប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ហើយជើងឯករងបានទៅលើជប៉ុន ក្រោយចាញ់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
វគ្គផ្តាច់ព្រ័ត្រ៖
- ជប៉ុន ១-២ កូរ៉េខាងជើង នៅកីឡដ្ឋាន JAR។
វគ្គដណ្តើមយកលេខ៣៖
- អូស្ត្រាលី ១-០ កូរ៉េខាងត្បូង នៅកីឡដ្ឋាន JAR។
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- អូស្ត្រាលី ១-៥ ជប៉ុន នៅកីឡដ្ឋាន JAR Stadium
- កូរ៉េខាងជើង ៣-០ កូរ៉េខាងត្បូង នៅកីឡដ្ឋាន Do’stlik Stadium។
គួរដឹងថាពានរង្វាន់ AFC U-20 Women’s Asian Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០២ ស្របពេលក្រុមជម្រើសជាតិនារីជប៉ុន ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៦លើក ខណ:ក្រុមនារីកូរ៉េខាងត្បូង និងក្រុមនារីកូរ៉េខាងជើង ឈ្នះបាន២លើកដូចគ្នា៕