កីឡាករប្រដាល់ ដាវ លីឌុច (Dave Leduc) បានបង្កើតក្រុមកីឡាអេឡិចត្រូនិក ១នៅកម្ពុជា ដែលមានឈ្មោះថា Dave Army ដើម្បីធ្វើការចូលរួមប្រកួតប្រជែង ក្នុងពានរង្វាន់ជាច្រើននាពេលខាងមុខនៅកម្ពុជា ក៏ដូចជាក្រៅប្រទេស។
តាមរយ: សំណេររបស់ ដាវ លីឌុច បានសរសេររៀបរាប់នៅថ្ងៃនេះថា៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលខ្ញុំទើបតែបានចុះកិច្ចសន្យាជួលអគារពាណិជ្ជកម្មនៅទួលទំពួងរយៈពេលពីរឆ្នាំកម្ពស់ 4 ជាន់ មានបន្ទប់គេង 6 និងបន្ទប់ទឹក 5 សម្រាប់អាជីវកម្មដំបូងរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា ដែលជាទីតាំងនៃក្រុម eSport DAV Army «កងទ័ពដាវ» របស់ខ្ញុំ។
ដាវ លីឌុច ជាន់ទីមួយនឹងប្រើសម្រាប់គម្រោងសម្ងាត់របស់ខ្ញុំ ខ្ញុំពិតជាអន្ទះសារចង់ប្រាប់អ្នកទាំងអស់គ្នាពីអ្វីដែលខ្ញុំនឹងធ្វើជាខ្លាំង។ នេះនឹងជាកន្លែងដែលខ្ញុំអាចជួបអ្នកគាំទ្ររបស់ខ្ញុំផងដែរ។ អរគុណសម្រាប់ការគាំទ្រ ហើយខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។
រំលឹកថា ការពីពេលថ្មីៗនេះ ដាវ លីឌុច បានចូលរួមទស្សនាការប្រកួតកីឡាអេលិចត្រូនិក នៅកម្ពុជា MPL KH 6 និងបាននិយាយថា ខ្លួនទើបបានដោនឡូត MLBB មករៀនលេង ហើយឃើញថាអ្នកគាំទ្រកម្ពុជា ច្រើនខ្លាំង ទើបខ្លួនចង់បោះទុនបង្កើតក្រុម ដើម្បីឈ្នះ World Champions។ ខណ: ការបង្កើតក្រុម E-Sport ឈ្មោះ Dav Army នេះ ដាវ លីឌុច បានបោះទុន ១០ម៉ឺនដុល្លារ ការលើកឡើងក្នុងការចូលរួមទស្សនាការប្រកួត MPL Cambodian 2024។
គួរបញ្ជាក់ថា ជើងខ្លាំង Dave Leduc ដែលត្រូវបានគេចាត់ទុកថាជា «ស្តេចប្រដាល់» ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា គឺជាសមាជិកក្លិប The King of Lethwei របស់ប្រទេសមីយ៉ាន់ម៉ា។ រូបគេកើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩១ បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ មានទម្ងន់ ៧៥គីឡូក្រាម មានកម្ពស់ ១,៨៨ម៉ែត្រ រូបគេចាប់ផ្ដើមប្រឡូកចូលអាជីពជាអ្នកប្រដាល់នៅឆ្នាំ២០១៣៕