កីឡាករ ញាណ សុស៊ីដាន របស់ Tiffy Army គឺជាកីឡាករខ្មែរ ដែលឈ្នះបាន២លើកម្នាក់ឯក និងជាកីឡាខ្មែរទី៣ ដែលអាចឈ្នះពានកីឡាករឆ្នើមប្រចាំខែ និងកីឡាករ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ឈ្នះបាន២លើក ដូចគ្នា នៅខែសីហា និងកញ្ញា នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣/២៤។
ដោយឡែកសម្រាប់កីឡាករខ្មែរ ២រូបដែលបានឈ្នះពានកីឡាករឆ្នើមប្រចាំខែមីនា ឆ្នាំ២០២៤ (PLAY OF THE MONTH 2024 ) ម៉ាត់ នូរុណ របស់បឹងកេត ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និង ខ្សែការពារ សារ៉េត គ្រីយ៉ា ជាប់ឈ្មោះជាកីឡាករល្អប្រចាំខែកុម្ភ: ឆ្នាំ២០២៤។
- ខែសីហា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង
- ខែកញ្ញា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង
- ខែតុលា Coulibaly Abdel Kader របស់ ISI ដង្កោសែនជ័យ
- ខែវិច្ឆិកា ម៉ាត់ នូរុណ របស់បឹងកេត
- ខែមករា ញាណ សុស៊ីដាន របស់ Tiffy Army FC
- ខែកុម្ភ: សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង
- ខែមីនា ញាណ សុស៊ីដាន របស់ Tiffy Army FC