ពេលខ្លះវាជារឿងសាមញ្ញ ដែលរូបថតតារាចម្រៀង K-POP ទាក់ទាញបាននូវប្រជាប្រិយភាព និងភាពល្បីល្បាញ មុនដែលរូបគេបានចេញអាល់ប៊ុមចម្រៀងនៅលើទីផ្សារទៅទៀត។
![](https://troryorng.com/wp-content/uploads/2021/08/1629737817-image.png)
ក្មេងហ្វឹកហាត់ត្រៀមធ្វើជាតារាមួយចំនួននៅក្នុងសិល្បៈតន្ត្រី K-POP បានធ្វើឱ្យសាធារណជន រំភើបញាប់ញ័រនិងលង់ស្នេហ៍ព្រោះតែមុខមាត់ និងរូបរាងដ៏សង្ហារបស់ពួកគេ មុននឹងបានឃើញពីសមត្ថភាពរបស់ពួកគេថែមទៀត។
![](https://troryorng.com/wp-content/uploads/2021/08/1629737827-image-820x1024.png)
ថ្មីៗនេះ ក្មេងហ្វឹកហាត់កូនកាត់អាមេរិកជប៉ុន ដែលកំពុងតែហ្វឹកហាត់ត្រៀមខ្លួនធ្វើជាតារានៅក្នុងផលិតកម្ម BIG Hit Music បានទាក់ភ្នែកសាធារណជន នៅពេលដែលរូបថតនិងឃ្លីបវីដេអូរបស់គេត្រូវបានបង្ហោះនិងចែករំលែកនៅតាមបណ្ដាញសង្គម។ វីដេអូមួយរបស់រូបគេត្រូវបានបង្ហោះដោយគណនី Big Hit នៅលើ TikTok មនុស្សជាច្រើនបានផ្ដោតការចាប់អារម្មណ៍ទៅលើយុវជនវ័យក្មេងរូបនេះគ្រប់គ្នា។
![](https://troryorng.com/wp-content/uploads/2021/08/1629737834-image-973x1024.png)
យោងតាមអ្នកស៊ើបអង្កេតអនឡាញ បានឱ្យដឹងថាយុវជនកំពុងហ្វឹកហាត់ក្នុងផលិតកម្មចម្រៀងដ៏ធំនេះមានឈ្មោះហៅថា JJ (Jayjay) កើតនៅឆ្នាំ២០០៦ ជាកូនកាត់អាមេរិកជប៉ុន៕
![](https://troryorng.com/wp-content/uploads/2021/08/1629737830-image.png)
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)