មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងការិយាល័យបម្រែបម្រួលអាកាសធាតុរបស់ប្រទេសថៃ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រទេសថៃ ប្រហែលជា ត្រូវពិចារណាផ្លាស់ប្តូរទីតាំងរដ្ឋធានីបាងកក របស់ខ្លួន ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។
ការព្យាករជាបន្តបន្ទាប់បង្ហាញថា ទីក្រុងបាងកក ដែលមានកម្រិតប្រឈមនឹងហានិភ័យនៃការជន់លិចដោយមហាសមុទ្រនៅមុនដំណាច់សតវត្សរ៍នេះ។ រាជធានីដែលមានភាពអ៊ូអរជាច្រើន បានតតាំងនឹងទឹកជំនន់ជន់លិចជារៀងរាល់ឆ្នាំក្នុងរដូវវស្សា។
លោក Pavich Kesavawong អគ្គនាយករងនៃនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានរបស់រដ្ឋាភិបាលថៃ បានព្រមានកាលពីថ្ងៃពុធ ថា ទីក្រុងអាចនឹងមិនអាចសម្របខ្លួនជាមួយការប្រែប្រួលអាកាសធាតុរបស់ពិភពលោកទេ ប្រសិនបើបន្ដស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន។ លោកបានប្រាប់ AFP ដោយសំដៅលើការកើនឡើងនៃសីតុណ្ហភាពពិភពលោក ពីមុនឧស្សាហកម្មចាប់ផ្ដើម ដោយនិយាយថា ៖ «ខ្ញុំគិតថា កំដៅសីតុណ្ហភាពពិភពលោកបានកើនលើសហួសពីកម្រិត ១,៥អង្សាសេ ហើយ។ លោកបន្ថែមថា «ខ្ញុំស្រមៃថា ទីក្រុងបាងកក នឹងស្ថិតនៅក្រោមទឹករួចហើយ ប្រសិនបើយើងស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ»។
លោក Pavich បាននិយាយថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងរិះរកវិធានការដែលរួមមានការសាងសង់ទំនប់វារីអគ្គិសនីនៅតាមបណ្តោយផ្លូវដែលប្រើប្រាស់ក្នុងប្រទេសហូឡង់។ ប៉ុន្តែលោក Pavich បានថ្លែងថា «យើងបានគិតអំពីការផ្លាស់ទីរដ្ឋធានី ដោយកត់សម្គាល់ថា ការពិភាក្សានៅតែមានភាពស្មុគស្មាញខ្លាំង»។លោក យល់ឃើញថា វាជាជម្រើសដ៏ល្អ ដូច្នេះយើងអាចបំបែករាជធានី តំបន់រដ្ឋាភិបាល និងតំបន់អាជីវកម្ម ឱ្យដាច់ពីគ្នា ពោលគឺ ទីក្រុងបាងកក នឹងនៅតែជារដ្ឋធានីរបស់រដ្ឋាភិបាល ប៉ុន្តែត្រូវមានការផ្លាស់ប្តូរតំបន់អាជីវកម្ម»។
សូមជម្រាបថា ប្រទេសថៃ កំពុងទទួលរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ខណៈកសិករប្រឈមបញ្ហាដោយសារការឡើងកម្ដៅខ្លាំង និងគ្រោះរាំងស្ងួត ចំណែកឯអាជីវកម្មទេសចរណ៍ រងផលប៉ះពាល់ ដោយសារតែការប្រែពណ៌ផ្កាថ្ម បានកំណត់គោលដៅអព្យាក្រិតកាបូននៅឆ្នាំ២០២៥ និងគ្មានកាបូនត្រឹមឆ្នាំ២០៦៥៕