ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ យកក្រណាត់ចងដៃជើង ចងដៃជើង រុំមាត់ និងភ្នែក វា.យដំទុកនៅក្នុងបន្ទប់ខុនដូរមួយកន្លែង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងបន្ទប់លេខ១៩០៧ ជាន់ទី១៩ នៃខុន ដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27124603/208.jpg)
ជនសង្ស័យឃាត់ខ្លួនបានទី១ ឈ្មោះ SABTAIN BIN NASIR ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរ ទេសចរណ៍ ស្នាក់នៅខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ទី២,ឈ្មោះ SYED ALI HUSSAIN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរ ទេសចរណ៍ ស្នាក់នៅខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្មានសារធាតុញៀន។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27124601/221.jpg)
ជនរងគ្រោះ១,ឈ្មោះ MAHAMAMD SAAD ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌា។ ទី២,ឈ្មោះ SUJIT KUMAR ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌា។ បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ជាបណ្ដោះ អាសន្ន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ ចតុមុខ
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)