ពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations League ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី២១ ខែឧសភា ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ស្របពេលក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី និងស្លូវេនី ជាក្រុមចំនួន២ដែលអាចឈ្នះ៤ប្រកួតជាប់ៗគ្នា៖
ស្ថិតិរបស់ក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី៖
- ២២ ឧសភា ២០២៤ អាល្លឺម៉ង់ ០-៣ អ៊ីតាលី (21–25, 18–25, 23–25)
- ២៤ ឧសភា ២០២៤ អ៊ីរ៉ង់ ០-៣ អ៊ីតាលី (19–25, 18–25, 11–25)
- ២៥ ឧសភា ២០២៤ ជប៉ុន ១-៣ អ៊ីតាលី (25–23, 16–25, 17–25, 17–25)
- ២៦ ឧសភា ២០២៤ ប្រេស៊ីល ២-៣ អ៊ីតាលី (25–17, 15–25, 25–22, 17–25, 13–15)។
ស្ថិតិរបស់ក្រុមបាល់ទះជម្រើសជាតិស្លូវេនី៖
- ២២ ឧសភា ២០២៤ ហូឡង់ ២-៣ ស្លូវេនី (33–31, 22–25, 25–20, 21–25, 25–27)
- ២៤ ឧសភា ២០២៤ ស្លូវេនី ៣-១ បារាំង (25–18, 25–22, 23–25, 25–21)
- ២៥ ឧសភា ២០២៤ ស្លូវេនី ៣-២ កាណាដា (22–25, 25–18, 25–18, 21–25, 15–10)
- ២៦ ឧសភា ២០២៤ ស្លូវេនី ៣-០ ប៉ូឡូញ (25–20, 25–21, 25–18)។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖
១ អ៊ីតាលី ៤ប្រកួត ឈ្នះ៤ ១១ពិន្ទុ
២ ស្លូវេនី ៤ប្រកួត ឈ្នះ៤ ១០ពិន្ទុ
៣ គុយបា ៤ប្រកួត ឈ្នះ៣ ចាញ់១ ១០ពិន្ទុ
៤ បារាំង ៤ប្រកួត ឈ្នះ៣ ចាញ់១ ៩ពិន្ទុ
៥ ប៉ូឡូញ ៤ប្រកួត ឈ្នះ៣ ចាញ់១ ៩ពិន្ទុ
៦ ជប៉ុន ៤ប្រកួត ឈ្នះ៣ ចាញ់១ ៨ពិន្ទុ
៧ កាណាដា ៤ប្រកួត ឈ្នះ២ ចាញ់២ ៧ពិន្ទុ
៨ ប្រេស៊ីល ៤ប្រកួត ឈ្នះ២ ចាញ់២ ៦ពិន្ទុ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕