អាល្លឺម៉ង់ ប៉ះ ប្រេស៊ីល ប៉ូឡូញ ប៉ះ ប៊ុលហ្គារី អ៊ីរ៉ង់ ប៉ះជប៉ុន នៃពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations League នៅថ្ងៃនេះ។
ពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations League ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី២១ ខែឧសភា ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
កម្មវិធីប្រកួត ៣គូនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះមាន៖
ប្រកួតទី១៖ អាល្លឺម៉ង់ ប៉ះ ប្រេស៊ីល វេលាម៉ោង ១២:០០នាទីថ្ងៃ
ប្រកួតទី២៖ ប៉ូឡូញ ប៉ះ ប៊ុលហ្គារី វេលាម៉ោង ១៥:៣០នាទីរសៀល
ប្រកួតទី៣៖ អ៊ីរ៉ង់ ប៉ះជប៉ុន វេលាម៉ោង ១៩:០០នាទីយប់
ស្របពេលក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី និងស្លូវេនី ជាក្រុមចំនួន២ដែលអាចឈ្នះ ៤ប្រកួតជាប់ៗគ្នា៖
ស្ថិតិរបស់ក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី៖ អាល្លឺម៉ង់ ០-៣ អ៊ីតាលី, អ៊ីរ៉ង់ ០-៣ អ៊ីតាលី, ជប៉ុន ១-៣ អ៊ីតាលី , ប្រេស៊ីល ២-៣ អ៊ីតាលី។ ស្ថិតិរបស់ក្រុមបាល់ទះជម្រើសជាតិស្លូវេនី៖ ហូឡង់ ២-៣ ស្លូវេនី, ស្លូវេនី ៣-១ បារាំង, ស្លូវេនី ៣-២ កាណាដា , ស្លូវេនី ៣-០ ប៉ូឡូញ។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖
១ អ៊ីតាលី ៤ប្រកួត ឈ្នះ៤ ១១ពិន្ទុ
២ ស្លូវេនី ៤ប្រកួត ឈ្នះ៤ ១០ពិន្ទុ
៣ គុយបា ៤ប្រកួត ឈ្នះ៣ ចាញ់១ ១០ពិន្ទុ
៤ បារាំង ៤ប្រកួត ឈ្នះ៣ ចាញ់១ ៩ពិន្ទុ
៥ ប៉ូឡូញ ៤ប្រកួត ឈ្នះ៣ ចាញ់១ ៩ពិន្ទុ
៦ ជប៉ុន ៤ប្រកួត ឈ្នះ៣ ចាញ់១ ៨ពិន្ទុ
៧ កាណាដា ៤ប្រកួត ឈ្នះ២ ចាញ់២ ៧ពិន្ទុ
៨ ប្រេស៊ីល ៤ប្រកួត ឈ្នះ២ ចាញ់២ ៦ពិន្ទុ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕