ក្រុមបាល់ទះនារីថៃ បានបរាជ័យចំនួន ២ប្រកួតជាប់គ្នា ដោយចាញ់ក្រុមបាល់ទះនារីចិន និងបន្តចាញ់ ក្រុមបាល់ទះនារីប្រេស៊ីល ខណ: ៨ប្រកួតកន្លងមក រកបានជ័យជម្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations League។
លទ្ធផល៦ប្រកួតរបស់ក្រុមបាល់ទះនារីថៃ៖
- អាមេរិក ៣-១ ថៃ (25-22, 19-25, 25-12, 25-18)
- ស៊ែប៊ី ៣-០ ថៃ (25-13, 29-27, 25-19)
- ថៃ ១-៣ កាណាដា (21-25, 13-25, 25-20, 17-25)
- ថៃ ១-៣ កូរ៉េខាងត្បូង (19-25, 25-23, 16-25, 18-25)
- ថៃ ៣-១ សាធារណរដ្ឋដូមីនីកែន (25-22, 20-25, 25-17, 26-24)
- បារាំង ២-៣ ថៃ (23–25, 21–25, 25–23, 25–20, 7–15)
- ថៃ ០-៣ ចិន (23–25, 17–25, 18–25)
- ប្រេស៊ីល ៣-០ ថៃ (25–22, 25–14, 25–17)
ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations Leaguត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។
ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំឡើងពីឆ្នាំ២០១៨មក ខណៈឆ្នាំដំបូង និងឆ្នាំទី២ ធ្វើឡើងនៅប្រទេសចិន ហើយក្រុមជម្រើសជាតិអាមេរិក ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើក្រុមជម្រើសជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើក្រុមជម្រើសជាតិតួកគី៕